ខ្លាំងបាត់! ស្ងាត់​ៗ​ ឃុ​យ ម៉ី​ហៀ​ង ​ចង់​បាន​ប្ដី​បារាំង​ គ្រង​ឈុត​កូន​ក្រមុំ ​ហើយ​ពោល​ពាក្យ​ថា…

និយាយ​ដល់​ឈ្មោះ ឃុ​យ ម៉ី​ហៀ​ង ប្រិយមិត្ត​មួយ​ចំនួន បាន​ស្គាល់​រួចមក​ហើយ​ថា នាង​ជា​អតីត​បេក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១ អំឡុង​ឆ្នាំ​២០១៧ ដោយ​កាលនោះ ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ ពេលនេះ នាង​អាចមាន​អាយុ​១៧​ទៅ​១៨​ឆ្នាំ ក្រមុំ​បាត់ទៅហើយ​។​


ក្នុងអំឡុងពេល​ប្រឡង​នោះ កូន​ក្រុម​របស់​អ្នកនាង សុគន្ធ និសា រូបនេះ ទោះ​មិនបាន​ពាន​ក៏ដោយ តែ​ការប្រើប្រាស់​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​នាង​ក្នុង​វគ្គ​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​មហាជន មានការ​ពេញចិត្ត​មិន​ស្ទើរ​នោះទេ។

បច្ចុប្បន្ន គេ​ក៏​ឃើញ ឃុ​យ ម៉ី​ហៀ​ង លេចមុខ​ក្នុង​កម្មវិធី​តន្ត្រី​តូចធំ​ផងដែរ ហើយ​ទឹកដម​សំឡេង​របស់​នាង​នៅតែ​ពីរោះ​ស្រទន់ ដដែល​។ ជាក់ស្ដែង​ នៅលើគណនីទីកតុករបស់ខ្លួន នាង តែងតែ​ច្រៀង​ចម្រៀង​បង្ហោះ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា ពិតជា​ពីរោះ​ខ្លាំងណាស់​។

ដោយឡែកនៅលើវង់តន្ត្រីវិញ មហាជនចាប់អារម្មណ៍ នៅពេលនាងតែងខ្លួនក្នុងឈុតរ៉ូបពណ៌ក្រហម ច្រៀងបទ «មាតាដៃ១០០» បានយ៉ាងពីរោះ ជាមួយរូបសម្រស់ស្អាតប្លែក ក្រមុំស្ដូក មើលសឹងមិនស្គាល់។ វីដេអូនៃការច្រៀងបទ«មាតាដៃ១០០» ក្នុងឈុតរ៉ូបពណ៌ក្រហមនេះ ត្រូវបានគេចែករំលែកលើបណ្ដាញសង្គមយូធូប និងទីកតុក ផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់ កាលពីពេលកន្លងមកនោះ។

អ្វីជាការចាប់អារម្មណ៍ទៀតនោះ, ថ្មីៗនេះ ​ឃុ​យ ម៉ី​ហៀ​ង បានថតឲ្យសម្អាងការមួយគ្រងឈុតកូនក្រមុំ មើលទៅស្រស់ស្អាតមួយបែបទៀត។ បង្ហោះភ្ជាប់ជាមួយរូបថត ជាច្រើនសន្លឹក នាថ្ងៃទី៣ ខែតុលា ម៉ីហៀង បានរៀបរាប់ថា «ចប់ភ្ជុំហើយបងប្អូនចាំកាល កក់ទុកអោយហើយទៅ​អរគុណដល់ខាងបង សម្រស់ជ័យសែន សម្អាងការ ស្ថិតក្នុងខេត្ត ព្រវិហារ»។

ដោយឃើញបែបនេះ អ្នកគាំទ្រនាំគ្នាខំមិនសរសើរថា «ឃើញហើយស្អាតណាស់ព្រះម្ចាស់ថ្លៃអើយ, ស្អាតអាយដល, ស្មានការហើយ, ស្អាតអូន»។ ឆ្លើយតបទៅនឹងខំមិនដ៏ពេញនិយម «ឃើញហើយស្អាតណាស់…»នោះ ស្រាប់តែ ម៉ីហៀង ពោលពាក្យថា «ចង់បានប្ដី បារាំង»៕ ​

Related posts