អ្នកគាំទ្រពេញចិត្តស្ដូក ក្រោយ Miss Grand Cambodia បង្ហាញឈុតរាត្រីសមោសរ យកទៅប្រកួតនៅឆាកអន្តរជាតិ

Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើដំណើរទៅដល់បាលី ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពហើយកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ ដើម្បីចូលរួមការប្រកួតសម្រស់ក្នុងកម្មវិធី Miss Grand International 2022 ហើយមកទល់ពេលនេះ ក៏មានបវរកញ្ញាមកពីបណ្ដាប្រទេសនានា បានទៅដល់ទីតាំងប្រកួតបណ្ដើរៗហើយ។

ខណៈកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 កំពុងដំណើរការស្វែងរកបវរកញ្ញាតំណាងប្រទេស ១ រូបដើម្បីក្លាយជាម្ចាស់មកុដប្រចាំឆ្នាំ ២០២២ ស្រាប់តែនៅថ្ងៃទី ៤ ខែតុលា នេះ ទំព័រហ្វេសប៊ុកផេក Miss Grand Cambodia បានបើកបង្ហាញឈុតរាត្រីសមោសរជាផ្លូវការដែលបានច្នៃឡើងដោយស្នាដៃកូនខ្មែរ ដើម្បីឱ្យកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងសម្រាប់វគ្គប្រកួតបឋម។

ឈុតប្រកួតបឋម ឬ Evening Grown របស់ Miss Grand Cambodia 2022 ពិតជាមានភាពប្រណីត ស្រស់ស្អាត និង ទាក់ទាញខ្លាំងមិនធម្មតាទេ។ គ្រាន់តែខាងស្ថាប័នបង្ហាញឈុតនេះនៅលើផេកផ្លូវការរបស់ខ្លួនភ្លាម គេឃើញមានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបាននាំគ្នាសម្ដែងការពេញចិត្ត និង កោតសរសើរចំពោះទឹកដៃបង្កើតឈុតដ៏ប្រណីតមួយនេះដើម្បីយកទៅប្រកួតលើឆាកអន្តរជាតិ៕

Related posts

Leave a Comment