ប្រិយមិត្តនៅចាំកុមារា សារុំ បញ្ញាស័កឬទេ? កាលពីអំឡុងឆ្នាំ២០១៩ រូបគេ បានបង្ហាញវត្តមានក្នុងកម្មវិធីCambodian Idol Junior ក្នុងវគ្គJudge Audition សប្ដាហ៍ទី២ ដោយលើកយកបទចម្រៀង She’s gone របស់លោក ព្រាប សុវត្ថិ មកបកស្រាយបានយ៉ាងពីរោះ។
នៅពេលនោះ ក្រោយបកស្រាយចម្រៀងចប់, គណៈកម្មការទាំង៣រូប បានសម្រេចផ្ដល់«យេស»ដល់រូបគេ ឈានទៅវគ្គបន្តនោះ។ ទោះយ៉ាងណានៅពេលនោះ រូបគេ មិនអាចឈានដល់វគ្គជ្រៅនោះឡើយ។
ដោយឡែក នៅក្នុងឆ្នាំ២០២២នេះ រូបគេ បានលេចវត្តមានជាថ្មីក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodiaរដូវកាលទី៣ ដោយលើកយកបទ «ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា» មកបង្ហាញសមត្ថភាពក្នុងវគ្គBlind Auditions។
ក្នុងការច្រៀងបទនេះ រូបគេ ធ្វើបានយ៉ាងល្អ ច្រៀងយ៉ាងពីរោះ រហូតកៅអី៣របស់គណៈកម្មការ បានបង្វែរមករូបគេ ហើយទីបំផុតរូបគេ បានសម្រេចជ្រើសរើស ចូលធីមរបស់លោកហ្សូណូ។ អ្វីជាការចាប់អារម្មណ៍នោះ សារុំ បញ្ញាស័ក បានយកបទចម្រៀងមកបកស្រាយ ដូចទៅនឹងម្ចាស់ពាន កម្មវិធីCambodian Idolរដូវកាលទី៤ លីម តិចម៉េង ក្នុងវគ្គដំបូង ហើយមានការពាក់ចិញ្ចៀនដូចគ្នាថែមទៀត។
គេមិនដឹងថានេះជាចេតនា ឬយ៉ាងណា ខណៈកន្លងមក អ្នកពាក់ចិញ្ចៀនបែបនេះ សុទ្ធតែក្លាយជាម្ចាស់ពាននោះ រួមមានដូចជា នី រតនា, ឈិន ម៉ានិច្ច, លីម តិចម៉េង។ អ្វីដែលពិសេសទៀតនោះ ថ្មីៗនេះ រូបថតថែមទាំងបានថតរូបជាមួយ បុរសគុណធម៌ លីម តិចម៉េង ថែមទៀតផង។
ងាកមក ទំព័រហ្វេសប៊ុក «គាំទ្រ តារាខ្មែរ» នៅថ្ងៃទី៤ ខែតុលានេះ បានចាប់អារម្មណ៍ទៅលើចិញ្ចៀននេះផងដែរ ហើយក៏បង្ហោះសារ អមដោយរូបថតរបស់ពួកគេ ដោយរៀបរាប់ថា «ចំហាយក្លិនមកទៀតហើយ ពុកម៉ែបងប្អូន កុមារា សារុំ បញ្ញាស័ក ពាក់ចិញ្ចៀនដូច លីម តិចម៉េង ដែរ សង្ហា + សំឡេងធ្ងន់ល្អ+ រស់រានតើ ពុកម៉ែបងប្អូន ចូលចិត្ត សម្លេងគាត់ឬទេ?»៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖