នោះ! មាស នីតា ប៉ះ​បុរស​គុណធម៌​ លីម តិចម៉េង ​និង​ជើងខ្លាំង​ប៉ុន្មាន​រូប​ទៀត​ មិន​ដឹង​សម្រេច​យក​មួយ​ណា ក៏​សួរ​ហ្វេនៗ​ថា…(មានវីដេអូ)

លោកអ្នក បានដឹងរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានបញ្ចប់ទៅកាលពី១ខែមុន ដោយចម្រាញ់បានម្ចាស់ពាន១រូប គឺ បុរស គុណធម៌ លីម តិចម៉េង អតីតក្មេងឃ្វាលគោ មកពីខេត្តកំពង់ចាម។

មុននឹងក្លាយជាម្ចាស់ពាន, លីម តិចម៉េង បានប្រកួតប្រជែងជាមួយ បេក្ខជនជើងខ្លាំង Top 4 ៣រូបទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ យ៉ាងស្វិតស្វាញ រួមមាន ម្ចាស់បេះដូង សយ ថុល សុភិទិ, កំលោះកំពូលញញឹម នាង ដាវីន និងគ្រូពេទ្យរូបសង្ហា សម្បូរស្នេហ៍ ស៊ឹម ច័ន្ទពន្លឺ។

បេក្ខជនTop 4ខាងលើនេះ ត្រូវបានចម្រាញ់ចេញពីបេក្ខជនTop 6 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយការយកឈ្នះទៅលើបេក្ខជន ណាន វីសារ និង មាស នីតា តាមរយៈការបោះឆ្នោតពីទស្សនិកជននោះ។ ងាកមក មាស នីតា វិញ ទោះធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬបានត្រឹមជាបេក្ខជនTop 6ក៏ដោយនោះ តែនាង ជាបេក្ខនារីតែម្នាក់គត់ ដែលឈានដល់វគ្គនេះ។

ធ្លាក់ចេញពីកម្មវិធីនេះ នៅវគ្គខាងលើក៏ពិតមែន តែមាស នីតា ទទួលបានឱកាសការងារជាបន្តបន្ទាប់ កេរ្ដិ៍ចាប់ផ្ដើមល្បីល្បាញ ហើយមានឱកាសច្រៀងជាមួយបេក្ខជនTop 4 ទាំង៤នាក់ខាងលើថែមទៀតផង។ ក្នុងនោះនាងក៏ឧស្សាហ៍ឡើងឆាក ជាមួយ ណាន វិសា ដែលជាបេក្ខជនTop 6ធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចនាងផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នាង បានឡើងឆាកតន្ត្រី Krud Idol Concert 2022 ដោយប៉ះជាមួយបេក្ខជន Top 4 និងបានបកស្រាយចម្រៀងជាមួយគ្នាយ៉ាងពីរោះរណ្ដំថែមទៀតផង។ ដោយឡែក កាលពីថ្ងៃទី៣០ ខែកញ្ញា នាង ក៏បានបង្ហាញវត្តមានជាមួយ ណាន វីសារ ក្នុងកម្មវិធី Tomich Friday Nightផងដែរ។

លុះដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ មាស នីតា បានបង្ហោះរូបថតពេលជួបជាមួយ ណាន វីសារ, លីម តិចម៉េង, នាង ដាវីន, ស៊ឹម ច័ន្ទពន្លឺ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ហើយពោលពាក្យបែបលេងសើច សួរទៅកាន់អ្នកគាំទ្រថា «បើល្អម្លឹងៗ ដឹងសម្រេចមិចទេ»។

តាមរយៈនេះ អ្នកគាំទ្រ បានបញ្ចេញយោបល់ថា «យកទាំងអស់ម៉ងទៅអូន, នារីគួឲ្យស្រលាញ់អញ្ចឹងសមជាមួយបុរសកក់ក្តៅដូចជាidol វីសារ, បេះដូង1ត្រូវបែងចែកជា4, បេះដូងមួយមិនអាចបែងចែកជាបួន​ ពិបាកសម្រេចណាស់អូនអើយ»៕ សូមទស្សនាវីដេអូ ពួកគេបកស្រាយចម្រៀងរួមគ្នាខាងក្រោមនេះ ៖


Related posts

Leave a Comment