នោះ! ចឺម និយាយតែប៉ុន្មានម៉ាត់ ឧកញ៉ា យឹម តាស្រង់ ទ្រាំមិនបាន ចូលខំមិនភ្លែតថា…

ក្រោយពីប្រេះឆាស្នេហាជាមួយ អ្នកមេម៉ាយសាច់ខ្ចី សេង សុឃីម រហូតមកដល់ពេលនេះ គេមិនទាន់ដឹងទេថាតើ តារាចម្រៀង នាយចឺម បានរកឃើញស្នេហ៍ថ្មី ឬយ៉ាងណានៅឡើយ ដោយគ្រាន់តែឃើញនាយ បង្ហោះរូបថតជាមួយស្រីស្អាតមួយចំនួន ដែលថតសម្ដែងជាមួយខ្លួនប៉ុណ្ណោះ។


មុននឹងបែកគ្នាជាមួយ អ្នកនាង សេង សុខឃីមនោះ ចឺម ធ្លាប់មានសង្សារ៣ទៀត ទី​១.​តារា​សម្ដែង​ស្រី ពុធ ស្រី​ខួច​ ៖ កាលពី​ឆ្នាំ​២០១៥ អតីត​Freshie Girl​ចំណាត់ថ្នាក់​លេខ​១​ ជំនា​ន់ទី១៤ កញ្ញា ពុធ ស្រី​ខួច​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​តារាចម្រៀង​នាយ ចឺម ហើយ​ក្រោយ​មក​ពួកគេ​ទាំងពីរ​នាក់​ក៏បាន​បែក​គ្នា​ទៅ​។​

ទី​២.​តារា​សម្ដែង អៀ ម៉េង​លិ ហៅ អូន​ម៉ី ​៖ បន្ទាប់ពី​បែក​គ្នា​ជាមួយនឹង​តារា​សម្ដែង ពុធ ស្រី​ខួច​មិនបាន​ប៉ុន្មាន​ផង​នៅ​ឆ្នាំ​២០១៧​នាយ​ចឺម​ក៏​ចាប់ផ្ដើម​សាង​ស្នេហា​ថ្មី​ជាមួយនឹង​តារា​ស្រី​សិច​ស៊ី អូន​ម៉ី ដោយបាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ខ្លាំង ​លុះ​មិន​យូរ​ប៉ុន្មាន​អ្នក​ទាំងពីរ​ក៏បាន​បែក​គ្នា​ទៅ​។​

ទី​៣.​តារា​ម៉ូ​ឌែ​ល​និង​ជា​តារា​សម្ដែង គៀត បេ​ល​ឡា ហៅ​អូន​ហ្វា​ហ្វា​៖ ក្រោយពេល​ចែកផ្លូវ​គ្នា​ដើរ​ជាមួយ និង អូន​ម៉ី​បាន​ប្រមាណ​ជា​០២​ឆ្នាំ​តារាចម្រៀង​នា យ ចឺម ក៏បាន​ចាប់ផ្ដើម​សាង​ស្នេហា​ជាមួយនឹង​អូន​ហ្វា​ហ្វា​នៅ​អំឡុង​ឆ្នាំ​២០១៩ ​ប៉ុន្តែ​ក្រោយមក​ក៏​លេច ឮដំណឹង​បែក​គ្នា​។


ដោយចឺម មានសង្សារច្រើនបែបនេះហើយ ទើបអ្នកគាំទ្រមួយចំនួន បានហៅលោកថា ជាបុរសសាវានោះ។ ទោះយ៉ាងណា ចឺម ធ្លាប់ បកស្រាយថា មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដថា សាវា​ទេ គ្រាន់តែ​ថា យើង​ស្វែងរក​មនុស្ស​ស្រី ដែល​រស់នៅ​ជាមួយ​យើង​បាន អាច​យក​ទៅជា​អនាគត​បាន​។ យើង​ស្វែងរក​មនុស្ស​ល្អ អ្នកណា​ក៏​ចង់បាន​មនុស្ស​ល្អ​ដែរ ប្រពន្ធ​សំខាន់​ណាស់។

ដោយឡែក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ចឺម បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក អមដោយCaptionយ៉ាងខ្លីថា «ចឺមប្រែហើយ»។ តាមរយៈសារខ្លីនេះ បានធ្វើឲ្យអ្នកគាំទ្រចូលខំមិនព្រោងព្រាត ក្នុងនោះ សូម្បីឧកញ៉ា យឹម តាស្រង់ ក៏ទ្រាំមិនបាន ចូលខំមិនបែបលេងសើចផងដែរ។

ឧកញ៉ា យឹម តាស្រង់ បានខំមិនថា «ប្រែជាបុរសស្មោះស្នេហ៍»។ ឆ្លើយតបទៅនឹងការលើកឡើងនេះ នាយចឺម បានបញ្ជាក់ទៅវិញថា «ឧកញ៉ា​បងនិយាយត្រូវណាស់ប្អូនគាំទ្រ»។ ចំពោះអ្នកគាំទ្រ បានខំមិនយ៉ាងច្រើន ក្នុងនោះមានការលើកឡើងថា«អូនប្រែហើយប្រែពីមានគូមកនៅ Single វិញម្តង ដូចតែគ្នាទេ idol អើយ, ប្រែតែក្នុង​កាមេរ៉ា​នឹង, សាវាដដែលហ្នឹង, អូនប្រែហើយប្រែពីមានគូមកនៅ Single វិញម្តង ដូចតែគ្នាទេ idol អើយ»៕

Related posts

Leave a Comment