ច្បាស់ចែស! វ៉ាង ស្រីណូ នៅតែ​អះអាង​ថា​ខ្លួន​ធ្វើ​សមហេតុផល ដល់​មក​ស្ដាប់​អ្នក​ច្បាប់ បកស្រាយ​ទើបភ្លឺភ្នែក ព្រោះថា…(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ​, អតីត​តារា​សម្ដែង វ៉ាង ស្រីណូ បាន​បង្ហាញ​ការ​ហួសចិត្ត នៅ​ពេល​គេ​បា​..,​ញ់​លុយ​ច្រឡំ​ចូល​កុង​នាង ហើយ​នាង​បា​..​,,ញ់​ទៅ​គេ​វិញ តែ​គេ​មិន​ខ​លម​ក ធ្វើការ​អរគុណ​នាង​នោះ។

នៅក្នុង​វី​ដេ​អូ ដែល​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​នោះ​, វ៉ាង ស្រីណូ បាន​រៀបរាប់​ថា ខ្លួន​ត្រូវ​បាន​គេ​បា​..​ញ់​លុយ​ច្រឡំ​ចំនួន​១ ៤០០០​ដុល្លារ ហើយ​នាង​ក៏​សម្រេច​បា​..​ញ់​ឲ្យ​គេ​វិញ​ចំនួន​១៣ ៧០០​ដុល្លារ ដោយ​ទុក​៣០០​ដុល្លារ ជា​លុយ​ហេងៗ​សម្រាប់​ខ្លួនឯង។

ទោះ​យ៉ាងណា​នៅក្នុង​ការ​វីដេអូ​នោះ នាង​បាន​សម្ដែង​ការ​ហួសចិត្ត​ត្រង់​ថា ម្ចាស់​លុយ​មិន​ខ​ល​មក​នាង​ផ្ទាល់​នោះ​ទេ ឲ្យ​អ្នក​ផ្សេង ដែល​ធ្លាប់​ស្គាល់​នា​ង​ខ​លមក​។ ពេល​នាង​ផ្ញើ​ឲ្យ​វិញ​ហើយ មិន​ឃើញ​ធ្វើការ​អរគុណ​ដល់​នាង​នោះ​ទេ។

ងាក​មក​អ្នកលេង​បណ្ដាញ​សង្គម​វិញ ភាគច្រើន​មិនបាន​គាំទ្រ​វ៉ាង ស្រីណូ នោះ​ទេ ដោយ​ម្នាក់ៗ​ចូល​ខំ​មិន​ព្រោងព្រាត​ថា នាង​ចង់បាន​លុយ​គេ​៣០០​ដុល្លារ​យក​លេស​ថា ហេងៗ ជាពិសេស​ពេល​ដឹង​ថា ការ​ហេង​របស់​នាង ជា​ការ​ស៊យ​របស់​អ្នក​ផ្ញើ​ច្រឡំនោះ។

ក្រោយពី​រឿង​នេះ​ល្បី​សុសសាយ​ ហើយមានអ្នករិះ,,,គន់ខ្លួនកាន់តែច្រើននោះ វ៉ាង ស្រីណូ បានបន្តបង្ហោះសារបកស្រាយជាបន្តបន្ទាប់ រហូតដល់ចុងក្រោយសម្រេចផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក១ដើម្បីបញ្ជាក់ថា ខ្លួនធ្វើនេះសមហេតុផលនោះ។

​ផ្ទុយពីការបកស្រាយរបស់វ៉ាង ស្រីណូ បើផ្អែកលើទិដ្ឋភាពច្បាប់វិញ មិនដូច្នោះទេ។ ជាក់ស្ដែង ថ្មីៗនេះ ទំព័រហ្វេសប៊ុក «មជ្ឈមណ្ឌលនីតិក្រម» បានបង្ហោះរូបថតតារាសម្ដែង វ៉ាង ស្រីណូ អមដោយប្រតិបត្តិការ ផ្ទេរ-ទទួលប្រាក់ ដើម្បីពន្យល់ពីទិដ្ឋភាពច្បាប់ចំពោះករណីដ៏រសើបខាងលើនេះ។

មជ្ឈមណ្ឌលនីតិក្រម បានបកស្រាយ តាមរយៈការបង្ហោះសារពន្យល់យ៉ាងលម្អិតថា «តើការកាក់ប្រាក់ ឬបង្កកប្រាក់ អ្នកដែលវេរលុយចូលមកគណនី អ្នកណាមួយ ជាអំពើខុសច្បាប់ដែរឬទេ?

ថ្មីៗនេះ ផ្ទុះព័ត៌មានអំពីអតីតតារាសម្តែងម្នាក់ ដែលមានគេវេរលុយតាមABA ច្រលំ ចំនួន១ម៉ឺន៤ពាន់ដុល្លារ។ ហើយគាត់បានវេរលុយទៅវិញ តែផ្អឹបទុកចំនួន៣០០$ ដោយដាក់ចំណាំថា ៣០០$ អាំងប៉ាវ ដើម្បីហេងៗ ទាំងអស់គ្នា។

តើទង្វើរនេះ ខុសច្បាប់ដែរឬទេ?
យើងមកមើលអំពី សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ប្រាក់។

ម្ចាស់ប្រាក់ មានសិទ្ធិស្នើសុំទៅអ្នកដែលខ្លួនវេរទៅច្រលំ ឱ្យវេរត្រលប់មកវិញភ្លាមៗតាមគ្រប់មធ្យោបាយ។ បើម្ចាស់គណនីដែលទទួលបានប្រាក់ច្រលំនោះ មិនសហការ ម្ចាស់ប្រាក់ត្រូវប្តឹងទៅធនាគារឱ្យ បង្កកចំនួនទឹកប្រាក់ដែលបានវេរច្រលំនោះ។

សិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់គណនីដែលទទួលប្រាក់ដោយការភ័នច្រលំ។
មាត្រា ៧៣៦- ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។

មាត្រា ៧៣៧- ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត
១- បុគ្គលដែលបានទទួលផលប្រយោជន៍ ដូចបានកំណត់នៅក្នុងមាត្រា ៧៣៦ (ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើនេះ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ ឬដឹងថាកិច្ចសន្យានោះពុំមានអានុភាព បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែល មាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង។

២- បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាពនៃកិច្ចសន្យាដែលត្រូវបានបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះដែរ។
៣- បើបុគ្គលដែលត្រូវបានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ។

អ្នកទទួលផលប្រយោជន៍ ត្រូវសហការវេរប្រាក់ទាំងអស់នោះទៅវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានសិទ្ធិទាមទារសោហ៊ុយ ឬសំណងការខូចខាតអ្វីឡើយ លើកលែងតែការបំពេញកាតព្វកិច្ចនោះ មានការចំណាយលើប្រតិបត្តិការត្រលប់ទៅវិញនោះ ហើយអាចទាមទារបានបើខ្លួនបានចេញសោហ៊ុយចំណាយនោះ។

សម្រាប់ពេលវេលាវេរប្រាក់ត្រលប់ទៅវិញ។ ដោយសារតែការវេរប្រាក់តាមApp បច្ចុប្បន្ន វេរបានលឿនរហ័សភ្លាមៗ ដូច្នេះ ពុំចាំបាច់ដល់២៤ម៉ោង ឬ៤៨ម៉ោងឡើយ។ បើខ្លួនបានដឹងហើយ មានពេលវេលាសមរម្យអាចវេរឱ្យម្ចាស់ប្រាក់វិញភ្លាមៗ រិតតែល្អ ដើម្បីបង្ហាញពីចេតនាសុចរិត និងគុណធម៌ជីវិត។

តែបើខ្លួនមានមូលហេតុសមរម្យ អាចពន្យាពេលវេរប្រាក់នោះត្រលប់ទៅវិញបាន ដូចជា ករណីទូរស័ព្ទអស់ប្រាក់ គ្មានសេវាអ៊ីនធឺណែត ឬកំពុងសម្រាកព្យាបាល ឬមូលហេតុផ្សេងទៀតដែលមិនអាចវេរទៅបានភ្លាមៗ ដោយត្រូវជូនដំណឹងទៅម្ចាស់ប្រាក់វិញផង បើអាចធ្វើបាន។

មូលហេតុ នេះជាសេចក្តីចម្រើនឥតហេតុ។ ដូច្នេះបើមានការស្នើសុំទាមទារពីម្ចាស់សិទ្ធិ អ្នកទទួលសេចក្តីចម្រើនឥតហេតុត្រូវប្រគល់វត្ថុ ឬបំពេញកាតព្វកិច្ចត្រលប់ទៅម្ចាស់សិទ្ធិវិញ ដោយមានសិទ្ធិដកសោហ៊ុយចំណាយនោះ។ ព្រោះអ្នកទទួលសេចក្តីចម្រើនឥតហេតុនោះ ពុំមានកាតព្វកិច្ចចេញចំណាយសោហ៊ុយ នោះសម្រាប់ម្ចាស់សិទ្ធិ ដែលបានធ្វេសប្រហែសឡើយ ហើយការខាតបង់នោះជាបន្ទុករបស់សាមីខ្លួនម្ចាស់ប្រាក់។

តែករណីដែលវេរប្រាក់ត្រលប់ទៅម្ចាស់ដើមវិញ ពុំមានការចំណាយអ្វីឡើយ។ ដូច្នេះអ្នកទទួលបានប្រាក់នោះ ពុំអាចទាមទារដកថ្លៃកម្រៃសេវា ឬកាត់គ្រោះអ្វីឡើយ។

ចុះចំនួនទឹកប្រាក់ដែលនៅសល់ចំនួន៣០០$ នោះ តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?
ម្ចាស់ប្រាក់ ត្រូវស្នើសុំទៅធនាគារដើម្បីបង្កក និងធ្វើប្រតិបត្តិការយកប្រាក់នោះត្រលប់មកវិញ ដោយចេញសោហ៊ុយចំណាយជាក់ស្តែង។

បើម្ចាស់ប្រាក់មិនព្រម ត្រូវរាយការណ៍ ឬប្តឹងទៅធនាគារឱ្យធ្វើប្រតិបត្តិការត្រលប់មកវិញ។
ចុះបើប្រាក់នោះ អ្នកទទួលដោយការភ័នច្រលំ បានដកចេញ ឬវេរចេញអស់ ដែលធនាគារ មិនអាចបង្កក ឬដកវិញបាន តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?

ម្ចាស់ប្រាក់ និងអ្នកតំណាងធនាគារនោះ ត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ឱ្យអ្នកទទួលដោយច្រលំនោះសងមកវិញ។យើងអាចលើកយកមូលហេតុនៃការទាមទារប្រាក់មកវិញ តាមរយៈរបស់ដែលបាត់ ឬសេចក្តីចម្រើនឥតហេតុ តាមមាត្រា ៧៣៦ និង ករណីកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិត តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧។ ក្នុងករណីនេះ អ្នកទទួលប្រាក់ដោយការភ័នច្រលំ អាចត្រូវសងសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៀតផង។

បន្ថែមពីលើនេះ តើអ្វី ជាសិទ្ធិនិងកាតព្វកិច្ចរបស់ធនាគារ ត្រូវធ្វើចំពោះម្ចាស់ប្រាក់ និងអ្នកទទួលប្រាក់ដោយការភ័នច្រលំ ហើយមិនសហការ វេរត្រលប់ទៅម្ចាស់ប្រាក់វិញ យើងខ្ញុំនឹងលើកយកមកជម្រាប នៅលេខក្រោយទៀត។ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ NTK1»៕


Related posts