មហាជនច្បាស់ជាបានជ្រាបហើយពី តារាចម្រៀងប្រុស ៣ រូបស្ថិតក្នុងផលិតកម្មតែមួយ គឺ លោក ឆន សុវណ្ណារាជ, លោក ណុប បាយ៉ារិទ្ធ និងលោក ហ្សូណូ ដែលសុទ្ធសឹងតែជាកំពូលតារាចម្រៀងចាស់វស្សាមានឈ្មោះល្បីល្បាញ និងមិនត្រឹមតែជាតារាចម្រៀង ពេលនេះពួកគេក៏បានក្លាយគណៈកម្មការក្នុងកម្មវិធីលំដាប់ពិភពលោកផ្សេងៗគ្នាផងដែរ។
ដោយឡែកថ្មីៗនេះ កំពូលតារាចម្រៀងប្រុស ៣ រូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យចម្រៀងកំពុងចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញ អ្នកទាំង ៣ បានចាប់ដៃគ្នាចេញបទចម្រៀងមួយបទរួមគ្នាជាលើកដំបូង។ បទចម្រៀងនេះដែរ មានចំណងជើងថា «អ្នកធ្វើបាន» ដែលជាបទចម្រៀងបែបលើកទឹកចិត្តលួងលោម ផ្ដល់កម្លាំងចិត្តចំពោះអ្នកដែលជួបបញ្ហាផ្សេងៗក្នុងជីវិត។
វីដេអូចម្រៀងនេះ ចេញជាផ្លូវការភ្លាមមហាជនអ្នកគាំទ្ររបស់ តារាចម្រៀងទាំង ៣ រូបនេះ បានធ្វើការចែករំលែកលើបណ្ដាញសង្គមបង្ហាញការគាំទ្រខ្លាំងផងដែរ៕