នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីនាំគ្រួសារត្រលប់មករស់នៅប្រទេសកំណើតវិញ តារាសម្ដែង គឹម លីហ្សា បានបង្កើតមុខរបររកស៊ីជាច្រើនមុខ ទាំងផលិតផលថែរក្សាសម្រស់ បើកហាងគុយទាវ ហាងម្ជូរ ហាងលក់គ្រឿងសមុទ្រ រហូតពេលនេះនាងក្លាយជាអ្នកជំនួញស្រីវ័យក្មេងដ៏លេចធ្លោមួយរូប។
ភាគជោគជ័យពីមុខជំនួញរបស់តារាសម្ដែង គឹម លីហ្សា ធ្វើឱ្យអ្នកនាងរស់នៅក្នុងជីវិតអភិជនមិនធម្មតានោះទេ តួយ៉ាងថ្មីៗនេះ គឹម លីហ្សា និង ស្វាមី បានសាងសងផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ហើយពេលនេះវីឡានោះក៏បានសងរួចរាល់ ១០០ភាគរយហើយដែរ។
យ៉ាងណាបើក្រឡេកទៅមើលទិដ្ឋភាពនៅក្នុងផ្ទះវីឡារបស់ គឹម លីហ្សា វិញ ពិតជាធំ និង ប្រណីតខ្លាំង ដោយមានដេគ័រ តុបតែងលម្អដោយគ្រឿងសង្ហារិមទំនើប មិនថាបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬបន្ទប់ញ៉ាំបាយទេ តារាស្រីរូបនេះរៀបចំយ៉ាងត្រជាក់ភ្នែកគួរឱ្យចង់រស់នៅ។ សូមទស្សនាទិដ្ឋភាពក្នុងផ្ទះដ៏ប្រណីតរបស់ គឹម លីហ្សា ៖