នៅសុខៗ មាន សូនីតា ព្រលយពាក្យថា នៅម្នាក់ឯងក៏ល្អម្យ៉ាងដែរ មិនចាំបាច់ខូចចិត្តព្រោះនរណាម្នាក់…

ប្រិយមិត្តបានស្គាល់ហើយ រាជិនីក្រមា មាន សូនីតា ទាំងស្អាត ទាំងពូកែ ហើយបើនិយាយដល់អាជីពសិល្បៈវិញ អាចនិយាយបានថានាងគឺ ជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រពីទស្សនិកជន។

ដ្បិតថាជោគជ័យលើជីវិតសិល្បៈ ថែមទាំងជាអ្នកជំនួញស្រីវ័យក្មេងម្នាក់មានជីវិតឯកជនដ៏សប្បាយហ៊ឺហារ ប៉ុន្ដែមកដល់វ័យ ៣២ ឆ្នាំនេះ មាន សូនីតា នៅតែរីករាយនឹងជីវិតនៅលីវ ខណៈអ្នកសិល្បៈស្របាលៗនាងមួយចំនួនធំ បានរៀបការសាងគ្រួសារ ហើយអ្នកខ្លះថែមទាំងបានបង្កើតកូនប្រុសស្រីក៏ដោយ។

ទោះបីជា មាន សូនីតា នៅស្ពាយឈ្មោះ នៅលីវ រហូតមកដល់វ័យ ៣០ ប្លាយដ៏ដោយ ប៉ុន្ដែកាលពីមួយរយៈមុន គេឃើញតារាស្រីរូបនេះតែងរំលេចពាក្យសម្ដីទាក់ទងនឹងការចង់បានជីវិតគូនឹងគេ បង្ហោះលើបណ្ដាញសង្គមជារឿយៗ។

ដោយឡែក ស្រាប់តែថ្មីៗនេះ ស្រីស្រស់ មាន សូនីតា បែរនិយាយថា ការរស់នៅម្នាក់ឯងក៏ល្អម្យ៉ាងដែរ ៖ «នៅម្នាក់ឯងក៏ល្អម្យ៉ាងដែរ មិនចាំបាច់រង់ចាំគេ មិនចាំបាច់តូចចិត្តជាមួយអ្នកណា មិនចាំបាច់ខូចចិត្តព្រោះនរណាម្នាក់ គ្រាន់តែវាអផ្សុកបន្តិច»៕

Related posts

Leave a Comment