ប្រិយមិត្ត មួយចំនួន បានជ្រាបរួចមកហើយថា កាលពីប្រមាណមួយខែមុនតារាសម្ដែងស្រីវ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បានប្រកាសបែកជាមួយគូស្នេហ៍របស់ខ្លួន ជាបុរសរូបសង្ហា និងជានិស្សិត ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌា នោះ។
នៅពេលនោះនាង ប្រកាសដូច្នេះថា «នាងខ្ញុំសុំប្រកាសជាសាធារណៈ ថា នាងខ្ញុំជាមួយបុរសមួយនេះ បានបែកគ្នាហើយ ចឹងសុំបងប្អូន ដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់សូមកុំសួរ អំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮសូម្បី តែឈ្មោះ
ហើយបងៗទាំងអស់គ្នាកុំថាឱ្យ នាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យ បងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ៥ឆ្នាំត្រូវបានបញ្ចប់។ ខ្ញុំមួយម្នាក់នេះគឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែនហើយក៏មិនឈ្លោះគ្នាដែរគឺ បញ្ចប់តែម្ដង
ស្រីៗប៉ះម្នាក់នឹង ត្រៀមខ្លួនទៅ ហើយ ក៏ប្រយ័ត្នខ្លួនផង ខ្ញុំមានបញ្ហាជាច្រើនជាមួយគាត់ ដែលបងប្អូនមិនដឹង ហើយមិនអាចប្រាប់បានទើបនាងខ្ញុំអោយស្រីៗទាំងអស់ប្រយ័ត្ន អរគុណ នាងខ្ញុំអស់ការទ្រាំហើយវាដដែលៗពេក
យល់ខ្ញុំជាមនុស្សស្រីផង គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ ស្មោះពេក ស្រលាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាង គឺសុទ្ធតែមកពីពាក្យពេក ខ្ញុំមានគេស្គាល់ប៉ុណ្ណេះ រូបរាងប៉ុណ្ណេះ ខ្ញុំស្មោះគាត់តែម្នាក់រយៈពេល5ឆ្នាំ បងប្អូនគិតមើលទៅ ខ្ញុំមិនដែលសុំ៣តែគិតថា ក្ប,,ត់ កុ,,ហក បោ,,កប្រាស់ មួយដងក៏មិនដែលគិត តែគេគិតចេញគ្រប់យ៉ាង ទ្រាំដល់5ឆ្នាំ ទទួលយកកំហុ,,សគេគ្រប់យ៉ាង ព្រោះតែមិនចង់មានពាក្យ មនុស្សស្រីប្រុសច្រើន តែវាអស់ការទ្រាំហើយ»។
ក្រោយពីប្រកាសបែបនេះ រយៈពេលប្រមាណ១ខែមក ស្រាប់តែនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ អូនម៉ី ទ្រាំលែងបាន ក៏បង្ហោះជាសាធារណៈពាក់ព័ន្ធនឹងរឿងរ៉ាវជាមួយអតីតសង្សារខាងលើនេះថា «នាងខ្ញុំស្រីលិ សូមអញ្ជើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ជើញចេញមុខដោះស្រាយលុយបំណុល ចំនួន 80000ជាងដុល្លារ កុំស្ងាត់បាត់ឈឹងចឹង
ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែល សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បង្ហោះជាសាធារណ:ទេ តែវាអស់កំណត់ហើយ ជួយស៊ែរអោយបុគ្គលនោះមើលផង ថោ,,កទា,,បណាស់
ហើយលុយដែលនាងខ្ញុំបានចា..ញ់បោ..កបុគ្គលនេះគឺ ដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ី និង យកទៅលេងភាគហ៊ុន តែតាមការពិត គឺ ប្រព្រឹត្តល្បែ,,ងស៊ីស,,ង បានយកលុយពីនាងខ្ញុំទៅតាំងពី ដើមឆ្នាំ2020 រហូត មកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយទេ ខ្ញុំអស់ការទ្រាំមែនបងប្អូនទើបនាងខ្ញុំដាច់ចិត្តបង្ហោះ អ្នកដឹងបានដឹងថាមិច»។
តាមរយៈនេះ មានមតិខ្លះលើកឡើងថា «កាលនៅជាសង្សារ ផ្អែមដូចទឹកឃ្មុំ ឥឡូវទឹកឃ្មុំ ក្លាយជាទឹកខ្មេះ, ពេលស្រលាញ់គ្នា តែងតែអោយលុយចាយអោយរបស់ប្រើប្រាស់ ដល់ពេលបែកគ្នាទាលុយវិញ (ដូចរឿងខ្ញុំដែរ)»។ ឆ្លើយតបទៅនឹងការលើកឡើងនេះ អូនម៉ី បញ្ជាក់ថា «មិនបានលេ,,ងល្បែ,,ងមួយវាទេ»។ ចំពោះមតិមួយទៀត ត្រូវបានគេឆ្លើយជំនួសអូនម៉ីថា «មានអានគាត់សរសេរអត់ យកលុយចូលគ្នារកស៊ី តែយកលុយទៅលេងល្បែ,,ង មិនមែនលុយអោយចាយហើយទារវិញទេ បើកគ្រាប់ភ្នែកអានផងប្រូ»៕