គួរ​ឲ្យ​សរសើរ​ណាស់​ ! ត្រឹម ៧ ថ្ងៃ ហេង វិសាល រកលុយពី fb បាន ៣២០០ ដុល្លារ តែបែរយកទៅបរិច្ចាគឱ្យមន្ទីរពេទ្យដើម្បីជួយក្មេងៗ

ពិតណាស់ នាប៉ុន្មានថ្ងៃកន្លងទៅនេះ Youtuber ប្រុសល្បីឈ្មោះ លោក ហេង វិសាល ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីបណ្ដាអ្នកលេងបណ្ដាញសង្គម ខណៈលោកបានដឹកដៃ Youtuber ស្រីល្បីឈ្មោះ ជា ស្រីនា រៀបចំកម្មវិធីភ្ជាប់ពាក្យ។

ក្នុងនោះ​ ឃើញថារាល់រូបភាព ក៏ដូចសកម្មភាពផ្សេងៗលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ Youtuber ប្រុសរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍តាមដាន និងគាំទ្រខ្លាំង ដែលអ្នកគាំទ្របានធ្វើការចុច Like, Comments, និង Share ជាយ៉ាងច្រើនសន្ធឹកបន្តបន្ទាប់។

ដោយឡែក ក្រោយពីភ្ជាប់ពាក្យរួចប៉ុន្មានថ្ងៃ ថ្មីៗនេះ គេក៏បានឃើញ លោក ហេង វិសាល បង្ហោះលើហ្វេសប៊ុកផេករបស់លោក ប្រាប់មហាជនឱ្យដឹងថាក្នុងរយៈពេល ៧ ថ្ងៃ លោកទទួលបានប្រាក់ពីហ្វេសប៊ុករហូតទៅ ៣២០០ ដុល្លារ ដែលបានមកពីការស្រឡាញ់គាំទ្ររបស់បងប្អូនមហាជននោះ។ ដូចនេះហើយ Youtuber ប្រុសរូបនេះ ក៏បានសម្រេចចិត្តយកប្រាក់ដែលទទួលបានពីហ្វេសប៊ុកនេះ ព្រមទាំងថែមប្រាប់ផ្ទាល់ខ្លួនចំនួន ៨០០ ដុល្លារ បន្ថែមទៀត ធ្វើការបរិច្ចាគជូនដល់ មន្ទីរពេទ្យគន្ធបុប្ផាចំនួន ២០០០ ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរចំនួន ២០០០ ដុល្លារ ផងដែរ។

ក្នុងនោះ ហេង វិសាល បានរៀបរាប់ថា ៖ «ប៉ុន្មានថ្ងៃនេះ វាប្រៀបដូចជាការយល់សប្តិអញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និង ភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ និង សុភមង្គលណាស់ តែពួកខ្ញុំមិនគួរទទួលបានវាតែម្នាក់ឯងនោះទេ ចឹងខ្ញុំក៏សម្រេចចិត្តថា ចង់ចែករំលែកក្តីស្រឡាញ់ដែលទទួលបានពីអ្នកទាំងអស់គ្នាជាមួយ និង ក្មេងៗរបស់យើងដែរ។ នេះគឺជាលុយ 3200$ ដែលខ្ញុំរកបានពី FB ក្នុងរយះពេល 7 ថ្ងៃនេះ លុយនេះ គឺបានមកពីការទស្សានារបស់អ្នកទាំងអស់គ្នាវាប្រៀបដូចជាក្តីស្រឡាញ់និងភាពកក់ក្តៅរបស់អ្នករាល់គ្នាអញ្ចឹញហើយថ្ងៃនេះខ្ញុំបានប្រគល់ក្តីស្រឡាញ់និងភាពកក់ក្តៅមួយនេះជូនទៅឲ្យក្មេងៗដែលត្រូវការ។ ខ្ញុំជឿថាពួកគាត់និងសប្បាយចិត្តណា អរគុណច្រើនណា»។

ជាមួយគ្នានោះដែរ លោក ហេង វិសាល ក៏បានសរសរបញ្ជាក់ក្រោមការបង្ហោះរបស់លោកទៀតផងដែរថា ៖ «អ្នកទាំងអស់គ្នា 3200$ ពួកខ្ញុំ 800$ សុំធ្វើបុណ្យជាមួយ សង្ឃឹមថាជួបគ្នាជាតិក្រោយទៀត»៕

Related posts

Leave a Comment