ប្រិយមិត្ត បានជ្រាបរួចមកហើយថា ស្នេហា របស់ លោក សុខ មេសា ហៅនាយចឺម ជាមួយអ្នកមេម៉ាយកូន១រូបស្រស់ សេង សុខឃីម បានដើរដល់ផ្លូវបំបែកហើយ ក្រោយពីខំសាងជាមួយគ្នាអស់រយៈពេលប្រមាណ១ឆ្នាំនោះ។
ចំពោះការបែកបាក់គ្នានេះ ត្រូវបានអ្នកនាង សេង សុឃីម បញ្ជាក់ថា នៅសុខៗគេចង់បែក ឃាត់គេមិនស្ដាប់ អ្នកនាង ក៏បណ្ដោយតែម្ដងទៅ។ តាមរយៈការបង្ហោះសារក្រោយៗទៀត ឃើញថា អ្នកនាង សេង សុឃីម មិនដាច់អាល័យពីនាយចឺមនោះទេ ដោយសូម្បីតែកូនរបស់នាងក៏ធ្លាប់សួររកអតីតតារាកំប្លែងដ៏ល្បីរូបនេះដែរ។
បន្ថែមលើនេះ កាលពីទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ អ្នកនាង បានទម្លាយអារម្មណ៍ខ្ទេចគ្មានសល់ថា« 20/09/2021 ដល់ថ្ងៃនេះ ធ្វើឲ្យអូនអស់សង្ឃឹមលើបងគ្មានសូម្បី0% អូនទើបតែដឹងចិត្តបង ស្មានមិនដល់បងមិនស្គាល់ចិត្តអូន1ឆ្នាំកន្លងបងបំភ្លេច ពេលគេចោទប្រកាន់អូន បងបែរជាមិននិយាយរកខុសត្រូវ ថែមទាំងអង្គុយស៊ីផឹកជាមួយគេសប្បាយថែមទាំងមើលងាយជាន់អូនបន្ថែមទៀត
ទាំងបងស្គាល់ច្បាស់ថា អូនជាមនុស្សបែបណា តែបែបជានិយាយថា សំណាងល្អ ហើយដែលចាកចេញពីអូនទាន់ កុំអីបងលែងមានfanគេគាំទ្របងដោយសារអូន អូនចង់ប្រាប់បងថា fanលែងគាំទ្របង ព្រោះភាពមិនចេះគ្រប់គ្រាន់របស់បង គ្មានតម្លៃឲ្យfanមានមោទកភាពដោយសារបង បងគ្មានមេត្តាចំពោះកូន….និងអូន បងជឿគេ សប្បាយស្រីស្រារាល់ថ្ងៃ 1ឆ្នាំនេះប្រែគ្មានន័យ មិនគួរណាអូនល្ងង់ដល់ថ្ងៃនេះទើបភ្លឺភ្នែក
អូនចង់យាយថា ការបងនៅជាមួយអូនមិនមែនចរិតបែបនេះ ក៏គ្មានfanជេរបង ឬមិនគាំទ្របងដែរ មានតែគេសរសើរបង តែពេលបងក្ប,,ត់មានពួកអ្នកក្រោយនេះ បងបំ ផ្លាញជីវិតអូននិងកូន ទើបបងក្លាយជាបែបនេះ នៅទៀតបង កម្មពារមានពិត នេះជាក្តីស្រលាញ់ចុងក្រោយសម្រាប់បង ទើបរំលឹកបងជាលើកចុងក្រោយ ចាប់ពីពេលនេះ មានតែមិត្តភាពតែប៉ុននឹង តែក៏អរគុណបង ដែលទៅចោល អូននិងកូន»។
បន្ថែមលើនេះ ក្រោយពីឃើញនាយចឺម បង្ហោះរូបថតជាមួយអតីតសង្សារម្ដងដល់ទៅ២នាក់ ទំនងជាវិលរកសង្សារចាស់វិញនោះ, អ្នកនាង សេង សុខឃីម បានចេញសារសំឡេងមួយ អមដោយរូបថតសកម្មភាពរបស់ខ្លួន។ នៅក្នុងសារសំឡេងនោះ អ្នកនាង បានបង្ហាញអារម្មណ៍ថា ឈឺអ្វី មិនស្មើនឹងឈឺ រឿងគេវិលត្រឡប់ទៅរកអ្នកចាស់នោះទេ។ បើគេមានអ្នកថ្មី ការឈឺចាប់មធ្យមទេ ងំគេទៅរកអ្នកចាស់ ដែលគេធ្លាប់និយាយមិនល្អ នេះទើបជារឿងសាប់ប្រាយសម្រាប់ខ្លួនខ្លាំងមែនទែន។
នៅក្នុងសារសំឡេងនោះ អ្នកនាង បានបញ្ជាក់ថា បើដឹងថាខ្លួនឯង មិនទាន់បោះបង់អ្នកចាស់បាន ទៅនិយាយអាក្រក់ពីអ្នកចាស់ធ្វើអី។ អ្នកនាងថា មានខ្មាសគេអស់ ឬគិតថាអត់មានអ្នកណាដឹង? គួរតែខ្មាសខ្លួនជាអ្នកថ្មី ដែលដឹងគ្រប់យ៉ាង។ ទោះយ៉ាងណា អ្នកនាងថា មិនអីទេ ធ្វើតាមបេះដូងចុះ សាន្តសុខជាមួយអ្នកចាស់វិញចុះ។ ជូនពរមានក្ដីសុខ សំណាងល្អណា៕