អតីតស្វាមី ពេជ្រ សូលីកា មិនចោលតំណក់ឈាមដំបូង ទោះជីវិតគូលែងបន្ត

ចំណងស្នេហ៍រវាងតារាចម្រៀង ពេជ្រ សូលីកា និង បុរសអ្នកជំនួញ Han Khim បានចែកផ្លូវគ្នាដើររៀងខ្លួនអស់មួយរយៈធំមកហើយ ដោយមូលហេតុនៃការបែកបាក់ អ្នកទាំងពីរមិនបានបញ្ជាក់ប្រាប់អ្នកគាំទ្រច្បាស់លាស់ឡើយ។

ដ្បិតថាសម្ពន្ធភាពរវាងប្ដីប្រពន្ធត្រូវបានបញ្ចប់ ប៉ុន្ដែ ពេជ្រ សូលីកា និង លោក Han Khim ក៏នៅមានតំណក់ឈាមកូនប្រុសរួមគ្នាម្នាក់ឈ្មោះថា Wednesday អាយុទើបតែជាង ២ ឆ្នាំនៅឡើយ ដោយអូនតូច កំពុងត្រូវការការស្រឡាញ់ថ្នាក់ថ្នម និង ផ្ដល់ភាពកក់ក្ដៅយ៉ាងពេញទំហឹងពីឪពុកម្ដាយ។

ក្រោយសម្រេចចិត្តចែកផ្លូវគ្នា គេឃើញតារាចម្រៀង ពេជ្រ សូលីកា គឺជាអ្នកទទួលបានសិទ្ធិមើលថែរក្សាកូនប្រុស។ ទោះបីជាបែបនេះ កន្លងមកគេឃើញលោក Han Khim នៅតែបំពេញតួនាទីជាឪពុកម្នាក់ ដោយលោកបានចំណាយពេលវេលានៅជាមួយកូនប្រុសជាទីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅក្នុងនាមជាឪពុកមិនឱ្យខកខានឡើយ។

ញឹកញាប់ខ្លាំងណាស់ដែលគេឃើញលោក Han Khim បានបង្ហោះរូបថតស្និទ្ធស្នាលជាមួយកូនប្រុស នាំកូនប្រុសដើរលេង បង្ហាញពីក្ដីស្រឡាញ់ និង ភាពកក់ក្ដៅដល់កូន ដែលនេះអាចបង្ហាញថាលោកនៅតែបំពេញតួនាទីជាឪពុកជានិច្ច៕

Related posts

Leave a Comment