អបអរសាទរ! ទេព បូព្រឹក្ស ប្រកាសជាផ្លូវការថា នាងមានផ្ទៃពោះហើយ

ធ្មេចបើកៗរយៈពេល ៦ ឆ្នាំ ហើយ ដែលតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ បានចាប់ដៃគ្នាសាងចំណងស្នេហ៍យ៉ាងផ្អែមល្ហែម។

អ្វីដែលភ្ញាក់ផ្អើលខ្លាំង នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នេះ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារជាសាធារណៈថា នាងមានផ្ទៃពោះហើយ។ នៅក្នងសារនោះ នាងបានសរសេរថា៖ «អំណោយដែលមិនអាចកាត់ថ្លៃ​ អំណោយដោយក្តីអំណរ​ ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណា និង ​ព្រហ្មវិហារធម៌​នោះទេីបបានបង្កេីតជាឈ្មោះថា​ មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូពិសេស ដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ , ដោយហេតុនេះ ក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្នកគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា​ ខាងមុខនេះជាមួយនឹង​ទស្សនីយភាព​ថ្មីពីនាងខ្ញុំ»៕

Related posts

Leave a Comment