សំងំកូនខ្ចីជាង ១ ខែ តារាកំប្លែង នីឡា តែងខ្លួនឡើងខ្ញង់ បណ្ដើរស្វាមីចូលរួមកម្មវិធីមង្គលការមិត្ត

តារាកំប្លែង វ៉ាន់ នីឡា បានផ្ដល់កំណើតឱ្យកូនស្រីបណ្ដូលចិត្តប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ហើយបើគិតមកដល់ពេលនេះ នាងតូចមានអាយុជាង ១ ខែទៅហើយ ដែលនេះគឺជាកាដូដ៏ធំ និង មានតម្លៃបំផុតក្នុងចំណងអាពាហ៍ពិពាហ៍របស់នាង និង ស្វាមី។

ដ្បិតថា វ៉ាន់ នីឡា គឺជាអ្នកម៉ាក់វ័យក្មេងក៏ពិតមែន ប៉ុន្ដែជារឿយៗគេឃើញតារាស្រីរូបនេះ បានបង្ហាញពីសកម្មភាពមើលថែកូនតូចយ៉ាងយកចិត្តទុកដាក់មិនចាញ់អ្នកម្ដាយមានបទពិសោធប៉ុន្មានទេ។

ខណៈរៀងរឹងដៃរឹងជើងបន្តិច ថ្មីៗនេះគេឃើញអ្នកម៉ាក់ថ្មីថ្មោង វ៉ាន់ នីឡា បានស្លៀករ៉ូបពណ៌បៃតងវែងអូសដី តុបតែងខ្លួនឡើងស្អាតខ្ញង់ បណ្ដើរស្វាមីដូចគូស្នេហ៍កំលោះក្រមុំទៅចូលរួមមង្គលការតារាចម្រៀង ជាតិ សុច្ចកា។

មហាជនអ្នកគាំទ្រលាន់មាត់សរសើរ វ៉ាន់ នីឡា ដ្បិតថានៅសរសៃខ្ចីនៅឡើយ ប៉ុន្ដែពេលតែងខ្លួនម្ដងៗ នៅតែស្អាតគាប់ភ្នែកមហាជនជានិច្ច៕

Related posts

Leave a Comment