បង្ហាញបច្ចុប្បន្នភាពរបស់អ្នកនាង ប៊ុនឈឿន សូរីយ៉ាន តួនាងរំសាយសក់ ល្បីខ្លាំងជំនាន់ឆ្នាំ ៨០-៩០

អ្នកគាំទ្រប្រហែលជាដឹងរួចមកហើយថា មានអតីតតារាសម្តែងល្បីៗសម័យទសវត្សរ៍ ឆ្នាំ ៨០-៩០ មួយចំនួនបានដកខ្លួនពីសិល្បៈហើយ ដោយមានខ្លះក៏បានចាកចេញទៅរស់នៅក្រៅប្រទេសទៀតផង រហូតធ្វើឱ្យទស្សនិកជន និង អ្នកគាំទ្រខ្លះស្ទើរតែមិនអាចចំណាំបាន។

ជាក់ស្តែង បើរំឭកមកដល់ឈ្មោះតួស្រីម្នាក់មានឈ្មោះ ប៊ុនឈឿន សូរីយ៉ាន ក៏ប្រហែលជាមានមហាជនអ្នកគាំទ្រមិនតិចទេ មិនបានចាំមុខមាត់ ហើយប្រសិនបើឃើញមុខមានផ្ទាល់នាពេលនេះ ក៏ប្រហែលជាមិនស្គាល់ឈ្មោះផង ព្រោះអតីតតារាសម្តែងស្រីរូបនេះ បានចាកចេញពីវិថីសិល្បៈយូរណាស់ហើយ។

ពិតណាស់ អ្នកនាង ប៊ុនឈឿន សូរីយ៉ាន គឺជាអតីតតារាសម្តែងស្រីមួយរូបជំនាន់ឆ្នាំ ៨០-៩០ ដោយធ្លាប់បានសម្តែងរឿងជាច្រើន ជាក់ស្តែងរឿងដែលធ្វើឱ្យអ្នកនាងមានឈ្មោះល្បីខ្លាំងគឺរឿង «នាងរំសាយសក់» ដែលអ្នកនាងសម្តែងជាតួ នាងរំសាយសក់ ផ្ទាល់តែម្តង ក្នុងនោះក៏មានការចូលរួមសម្តែងដោយតារាសម្តែងល្បីៗជាច្រើនរូបទៀតមាន អ្នកនាង សុខ ស្រីមុំ លោក ខៃប្រសិទ្ធ និង លោក យុត្ថារ៉ា ឆានី ជាដើម។

គួរឱ្យដឹងដែរថា បន្ទាប់ពីដកខ្លួនចេញពីពិភពសិល្បៈខ្មែរអស់ច្រើនឆ្នាំមកនេះ អ្នកនាង ប៊ុនឈឿន សូរីយ៉ាន ដែលគេស្គាល់ច្បាស់ថាជាតួនាងរំសាយសក់នោះ បានចាកចេញទៅរស់នៅក្រៅប្រទេសសាងគ្រួសារយ៉ាងមានក្តីសុខ ដោយប្រទេសដែលអតីតតារាសម្តែងស្រីរូបនេះរស់នៅនោះ គឺប្រទេសហ្វាំងឡង់៕

Related posts

Leave a Comment