នៅសល់រយៈពេលត្រឹម ២ ថ្ងៃ ទៀតទេ ការប្រកួតផ្តាច់ព្រ័ត្រស្វែងរកម្ចាស់មកុដ Miss Grand International 2022 បាននឹងមកដល់ហើយ ដោយបេក្ខភាពមកពីបណ្តាប្រទេសនានា កំពុងតែបង្ហាញសមត្ថភាពយ៉ាងពេញទំហឹងនៅលើឆាកប្រកួតក្នុងប្រទេសឥណ្ឌូនេស៊ី។
ជាក់ស្តែងកាលពីរាត្រីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ វគ្គប្រកួបឋម Miss Grand International 2022 ក៏បានបង្ហាញ និង បញ្ចប់ទៅដោយរលូនហើយដែរ ដោយបេក្ខភាព Miss Grand មកពីបណ្តាប្រទេសនានា បានដើរបង្ហាញម៉ូដឈុតកីឡា និង Evening Gown យ៉ាងទាក់ភ្នែកថែមទៀតផង។
វេលានៃការប្រកួតវគ្គបឋម បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏នៅតែធ្វើបានល្អ ទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់មហាជនជាតិ និង អន្តរជាតិ។ ជាពិសេសនោះ គឺរូបសម្រស់ស្រស់ស្អាតទាក់ភ្នែកយ៉ាងខ្លាំងក្នុងឈុត Evening Gown ពណ៌ទឹកមាស រំលេចនូវក្បូរក្បាច់ច្នៃប៉ាក់ឌិនម៉ូដគោមផ្កាចន្ទន៍ និង កួរស្រូវបញ្ជូលគ្នា ដែលជារបស់ខ្មែរស្អាតប្រណីតស័ក្តសមនឹង Miss Grand Cambodia 2022 ណាស់។
យ៉ាងណាមិញ ឈុតដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានគ្រងក្នុងវគ្គប្រកួតបឋម ដែលបានជះសម្រស់យ៉ាងស្រស់សោភា ទាក់ភ្នែកអ្នកគាំទ្រឱ្យលាន់មាត់សរសើរព្រោងព្រាតនោះ គឺជាការច្នៃម៉ូដ និង ដេរដោយជាង និង ហាងល្បីៗនៅក្នុងប្រទេសកម្ពុជាគឺ ហាង Sophol Tailor and buy australia cialis professional saddlemountainstudio.com Fashion។ លើសពីនោះ ឈុតដ៏សម្រិតសម្រាំងនេះ ក៏មានការចូលរួមចំណែកពីម្ចាស់ហាងសំអាងការ ណុប ដានេ សំអាងការ ដែលជាប្អូនរបស់ពិធីការិនី ណាក់ ស្រីណា ផងដែរ៕