កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ អ្នកស្រី ទ្រី ដាណា និងលោក សេង មង្គល បានសាងភាពភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់អ្នកគាំទ្រ ក្រោយពីបង្ហាញវត្តមានរួមគ្នា លែបខាយពាក្យសម្ដីបែបស្នេហា ហើយចុងក្រោយប្រកាសថា ជា Baនោះ។
ទោះអ្នកទាំង២ បដិសេសនូវទំនាក់ទំនងស្នេហាជាមួយគ្នាក៏ពិតមែន តែសកម្មភាពរបស់ពួកគេ នៅតែត្រូវអ្នកគាំទ្រដាក់ការសង្ស័យថា ពួកគេមានស្នេហាជាមួយគ្នា ព្រោះមើលទៅការនិយាយស្ដីលែបខាយគ្នាដូចជាគូសង្សារ មិនដូចមេ និងកូនចៅនោះឡើយ។
បើសិនជារឿងពិតនោះ ក៏មិនមែនជារឿងអាក្រក់អ្វីនោះដែរ ព្រោះរាល់ពេលពួកគេ បង្ហាញវត្តមានជាមួយគ្នា តែងតែត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថា សមគ្នាខ្លាំងណាស់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បង្ហោះរូបថត១សន្លឹកឲ្យហ្វេនៗទាយពីដំណើររបស់ពួកគេ។
ក្រោយពីឲ្យអ្នកគាំទ្រទស្សន៍ទាយរួចមកឃើញថា អ្នកស្រី ទ្រី ដាណា លោកសេង មង្គល និងក្រុមការងាររបស់អ្នកស្រី បានធ្វើដំណើរកម្សាន្តទៅលេងខេត្តមណ្ឌលគិរី។ អ្នកស្រី បានបញ្ជាក់ថា «ដំណើរកម្សាន្តជាលើកទី២របស់ក្រុមហ៊ុនដាណាទ្រីជាមួយ និងតំណាងឆ្នើមប្រចាំឆ្នាំ2022ច្រើនពេកពិបាករកចែតិចហើយ»។
នៅក្នុងដំណើរកម្សាន្តនោះមានទាំងការលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយទៀតផង។ ក្រៅពីនេះ អ្វីដែលចាប់អារម្មណ៍ទៀតនោះ នៅលើឆាកជាមួយអ្នកស្រី ទ្រី ដាណា , លោកសេង មង្គលសារភាពខ្ទេចគ្មានសល់ថា ស្រឡាញ់អ្នកក្រៅរង្វង់សិល្បៈ ព្រោះមនុស្សស្រឡាញ់គ្នាមានភាពប្រចណ្ឌ ហួងហែង ក្នុងហ្នឹងហើយ ប្រសិនស្រឡាញ់តារាដូចគ្នាច្បាស់ជាគាត់ទៅសម្ដែងនេះ សម្ដែងនោះ ជាមួយតួប្រុសនេះ តួប្រុសនោះ ច្បាស់ជាលោកឃើញហើយអត់សប្បាយចិត្ត។ ដូច្នេះខ្លួនតាំងចិត្តថា មិនស្រឡាញ់អ្នកសិល្បៈដូចគ្នាទេ។
ជាមួយគ្នានេះ លោក សេង មង្គល ក៏បានសួរសំណួរទៅកាន់អ្នកស្រី ទ្រី ដាណាថា «គួរអនាគតរបស់ចែ ចែគិតថាចង់យកមនុស្សបែបណា?»។ ភ្លាមនោះ អ្នកស្រី ទ្រី ដាណា ឆ្លើយថា មុនពីរឿងផ្សេង ឥឡូវអ្នកស្រី មានគ្រប់យ៉ាងអស់ហើយ ទ្រព្យសម្បត្តិក៏មាន, Business ក៏មាន អ្វីក៏យើងចេះ អញ្ចឹងអ្នកស្រី ត្រូវការរកអ្នកស្រឡាញ់ពិតប្រាកដ, រាងស្អាតបន្តិចមក សង្ហាបន្តិចមក ខ្ពស់បន្តិចមក សបន្តិចមក សុភាពបន្តិចមក ហើយអត់សូវចេះញ៉ែស្រី។
ក្រោយពីស្ដាប់អ្នកស្រី ទ្រី ដាណា រៀបរាប់រួចមក សេង មង្គល និយាយថា អ្វី ដែលអ្នកស្រី ទ្រី ដាណាបរិយាយអំបាញ់មិញ គ្រប់យ៉ាងត្រូវទាំងអស់ លោកអាចមានភាគរយដែរ គ្រាន់តែរឿងអត់ចេះញ៉ែហ្នឹងលោកធ្លាក់ហើយ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖