ធ្វើបានល្អ! ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រង​ឈុត​មួយ​នេះ​ ជះ​សម្រស់​ទាក់​ភ្នែក​មហាជន, ករុណាពេជ្រ លាន់​មាត់​សរសើរ​ថា…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងការប្រកួតឈុតតំណាងជាតិនោះ បវរកញ្ញាតំណាងឱ្យកម្ពុជាយើង បានបង្ហាញ ឈុតកាហ្វេក្រុងសែនមនោរម្យភូមិភាគឥសាន្ត បានយ៉ាងល្អ ទទួលបានការសរសើរជាច្រើន។


ដោយឡែក កាលពីរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ដល់វគ្គប្រកួបឋម Miss Grand International 2022 នោះ, បេក្ខភាព Miss Grand មកពីបណ្តា​ប្រទេស​នានា ​បានដើរបង្ហាញ​ម៉ូដ​ឈុតកីឡា ​និង ​Evening Gown ​យ៉ាងទាក់ភ្នែកខ្លាំងណាស់។

នៅពេលនោះ, បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏នៅ​តែធ្វើបានល្អ ក្នុងឈុត ​Evening Gown ​ពណ៌ទឹកមាស រំលេច​នូវក្បូរក្បាច់ច្នៃប៉ាក់​ឌិនម៉ូដគោមផ្កាចន្ទន៍ និង កួរស្រូវបញ្ជូលគ្នា ដែល​ជា​រប​ស់​​ខ្មែរ​ស្អាត​ប្រណីត។

ឈុតដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានគ្រងក្នុងវគ្គប្រកួតបឋមនេះ ជាការច្នៃម៉ូដ និង ដេរដោយ​ជាង ​និង ​ហាងល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជាគឺ ​ហាង Sophol ​Tailor and buy sale kamagra australia F​ashion។ ​លើសពីនោះ ​ឈុតដ៏សម្រិត​សម្រាំង​នេះ ក៏មានការ​ចូលរួមចំណែក​ពីម្ចាស់ហាង​សម្អាងការ ​ណុប ដានេ ​សំអាងការ ​ដែលជាប្អូនរបស់ពិធីការិនី ណាក់ ស្រីណា ផងដែរ។

ការបង្ហាញឈុតនេះ បានជះសម្រស់យ៉ាងស្រស់សោភា ទាក់ភ្នែកអ្នកគាំទ្រឱ្យលាន់មាត់​សរសើរ​ព្រោង​ព្រាត​ ក្នុងនោះ តារាចម្រៀង ករុណាពេជ្រ ដែលមិនធ្លាប់ស្គាល់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី សោះនោះ ក៏បានលាន់មាត់សរសើរដែរថា «សុំសរសើរ បេក្ខភាព Miss Grand Cambodia 2022 ឆ្នាំនេះ ពិតជា មិនធម្មតា ទាំងសម្រស់ និង ការខិតខំប្រឹងប្រែង បូកផ្សំសមត្ថភាព …. រីឯ មួយឈុតនេះវិញ សក្ដិសម ថ្លៃថ្នូរ ទាន់សម័យ បង្កប់ដោយការច្នៃប្រឌិតខ្ពស់ ក្រឡា​គោម​បុរាណខ្មែរ .. ជូនពរប្អូនស្រី ជោគជយ័…

បញ្ជាក់: មិនមែន ស្គាល់ជាមួយប្អូនៗ បានសរសើរទេ គឺ មិនដែលធ្លាប់បានស្គាល់ប្អូន រឺ ជួបសូម្បីតែម្តងទេ ទាំងប្អូនស្រីបេក្ខភាពតំណាង កម្ពុជា និង ប្អូនៗ ក្រុមអ្នកឌីហ្សាញ ច្នៃម៉ូត ប៉ុន្តែគ្រាន់ចង់បង្ហាញអ្វី ដែល ខ្មែរធ្វើបាន…»៕

Related posts

Leave a Comment