រយៈពេលប្រមាណ២ខែទៀតប៉ុណ្ណោះ, ពិធីការិនីដ៏ល្បីអ្នកនាង កែវ ចាន់និមល នឹងសម្រាលកូនប្រុសក្នុងផ្ទៃហើយ ហើយកូនប្រុសដំបូងនេះ អ្នកនាង និងស្វាមី បានត្រៀមឈ្មោះសម្រាប់ដាក់ឲ្យគេរួចរាល់អស់ហើយ។
រហូតមកដល់ពេលនេះ ជិតសម្រាលទៅហើយ តែ ពោះ អ្នកនាង កែវ ចាន់និមល មើលទៅដូចអ្នកគ្មានទម្ងន់អញ្ចឹង។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រ ឧស្សាហ៍ជជីកសួរអ្នកនាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយពោះមើលទៅរាបស្មើ ហើយពោលពាក្យថា «រីករាយជាមួយការងារ ដែលមិនត្រូវការស្បែកជើងកែង ម៉ាក់ម៉ាក់ទម្ងន់ជិត៦ខែ»។
តាមរយៈរូបថតទាំងនេះ មានអ្នកគាំទ្រម្នាក់ មានចម្ងល់ ក៏ចូលខំមិនក្រោមផុសនោះថា « អត់ឃើញពោះផងបង»។ ជាការឆ្លើយតប ពិធីការិនី ដែលជាអតីតសាស្ត្រាចារ្យគ្រូបង្រៀនដ៏ឆ្នើមមួយរូបនេះ តបថា «បងកាត់ម៉ូតបាំងពោះហ្នឹងណា»។
បន្ថែមលើនេះ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ អ្នកនាង បានបង្ហោះរូបថតស្ថិតក្នុងក្បាលពោះរាបស្មើទៀត ហើយរៀបរាប់ជុំវិញរឿងនេះថា «ម្តងនេះមិនមែនកូនពួនទេ គឺម៉ាក់ព្យាយាមច្នៃកុំសូវអោយឃើញពោះហ្មង ខោបញ្ចេញ២ដងទាល់តែអស់ថ្នេរ អាវបញ្ចេញម្តង នៅដាក់ឡេវមិនចង់ចូលទៀតថតពីចំហៀងគឺស្រ្តីពោះធំដដែល»។
គិតមកត្រឹមថ្ងៃទី២២ ខែតុលា កាន់តែជិតគ្រប់ខែនោះ ពោះកាន់តែធំ ទម្ងន់កាន់តែឡើង រហូតអ្នកនាង កែវ ចាន់និមល បង្ហោះរូបថតជាច្រើនសន្លឹក ហើយបង្ហាញអារម្មណ៍ថា «ស្គាល់រសជាតិ60គីឡូហ្នឹងគេហើយសំខាន់អោយតែលោកកូនគ្រប់គីឡូ គឺOk Ok ច្នៃម៉ូតដោយហាង Lady Tailor ទ្បេឌីច្នៃម៉ូត By កញ្ញា ឡេឌី ផាត់មុខដោយ Seyha Aum Make ធ្វើសក់ដោយ Dada Kalito»។
តាមរយៈនេះ មានការលើកសរសើរអ្នកនាង កែវ ចាន់និមល ព្រោងព្រាត ក្នុងនោះ ពិធីការិនី ប៉ែន ស្រីពេជ្រ លើកឡើងថា «Mommy នៅសំបត់បានទៀតណា យាយទៅកូនមាស កូនពេជ្រម៉ងហាស»។ ជាការឆ្លើយតប កែវ ចាន់និមល បញ្ជាក់ថា «ឈុតកន្ទុយត្រីទៀតហ៍ គ្រាន់តែត្រីពងពេញពោះ»។
គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ អ្នកនាងកែវ ចាន់ និមល បាន រៀបការ ជាមួយ ស្វាមី អស់រយៈពេល ជាង១០ឆ្នាំមកហើយ ដោយ ទទួលបាននូវកូនស្រីម្នាក់ និងប្រុសម្នាក់ ជាដំណក់ឈាមរួមគ្នា។ ខណៈកូនប្រុសមិនទាន់កើតនៅឡើយ តែអ្នកនាង បានដាក់ឈ្មោះរួចហើយថា ចេស្ដា ខណៈកូនទី១ ឈ្មោះទេពី៕