បាត់​មុខ​យូរ, ពូចក់ សារភាព​រឿង​ទៅ​វត្តភ្នំ​បាន​២​ដង​គត់​ និង​សន្យា​មិន​ឲ្យ​មាន​លើក​ក្រោយ​ទៀត​ចំពោះ​រឿង…(មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

មុនចូលរោងការមួយថ្ងៃ លោក បាន​បង្ហោះ​រូបថត​​ជាច្រើន​​សន្លឹក ហើយ​ដាក់​Caption​យ៉ាង​ចាក់​ដោត​ថា «​លា​ហើយ កញ្ញាៗ​វត្តភ្នំ លា​ហើយ​ភាព នៅ​លីវ លា​ហើយ​ភាព ស៊ី​ង​ក្រល ស្អែក​នេះ​អភិជន​ចក់ ត្រូវ​ចូល​រោងការ​ហើយគ្នា​យើង​ក៏ដូចជា​បងប្អូន​អ្នកគាំទ្រ​មាន​ពាក្យ​អ្វី​ជូនពរ​ដល់ អេ​ដ​មីន​ជីងចក់​ទេ​?»។

ដោយឡែក នៅថ្ងៃ​ចូល​រោងការ​នោះ Admin ជីងចក់ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ទៀត ហើយ​ដាក់​Caption​កាន់តែ​ញាក់សាច់​ថា «​នារីៗ កញ្ញា​ៗ វត្តភ្នំ​មើល​ហើយ​ស្រក់​ទឹកភ្នែក​គ្រប់ៗ​គ្នា សូម​ជូនពរ​គូរ ស្វាមី ភរិយា​ថ្មី មាន​សុភមង្គល​ល្អ សេចក្តីសុខ​ចម្រើន​ស្រលាញ់​គ្នា​ដល់​ចាស់​រៀងខ្លួន មាន​តេជៈ​ឈ្នះ​អស់​សត្រូវ​គ្រប់ទិសទី សូម​បានសម្រេច​ជោគជ័យ​ក្នុង​ជីវិត ហេងៗ​គ្រប់ពេលវេលា​។ 11/11/2021 ហ៊ា​ចក់ នឹង សោរ »​។

ក្រោយ​រៀបការ​ហើយ គេ​នៅតែ​សង្កេតឃើញ Admin ជីងចក់ ឧស្សាហ៍​និយាយ​ពី​នារី​ៗ​វត្តភ្នំ​ទៀត តែ​ត្រូវ​បាន​អ្នកគាំទ្រ​គិតថា ពាក្យសម្ដី​នេះ គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ​។ លុះ​ពេល​រូបលោក​ត្រូវបាន​ភរិយា​ប្រកាស​លែ,,ងលះ ដោយសារ​ចា,ប់​បាន​ឆា​តទៅ​ស្រីៗ​២១​នាក់​ដើម្បី​សុំ​ដេក​នោះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លះ​ ហាក់​កាន់តែ​មិន​ច្បាស់​ក្នុង​ចិត្ត​។​

ទោះយ៉ាងណា កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២២​កន្លងទៅនេះ លោក​បាន​បង្ហោះ​រូបថត​ឈរ​មុខ​រថយន្ត​ជាច្រើន​សន្លឹក ស្រាប់តែមានការ​បញ្ចេញមតិ​យ៉ាងច្រើន ក្នុងនោះ​មានមតិ​មួយ​លើកឡើងថា «​សួរ​តាម​ត្រង់​ពូ​ធ្លាប់​ទៅ​វៃ​សិច​នៅ​វត្តភ្នំ​មែន​អី​»​។ ជា​ការ​ឆ្លើយតប​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ បាន​ឆ្លើយ​តាម​ត្រង់​ថា «​ពូ​និយាយ​លេង​តើ ដុត​ក្មេងៗ​»។

ដោយឡែកថ្មីៗនេះ ក្រោយពីត្រូវជាមួយភរិយាវិញ ហើយកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខនោះ ពូចក់ ឆ្លៀតនិយាយពីរឿងស្រីនៅវត្តភ្នំទៀត ដោយលោកបញ្ជាក់ថា តាំងពីកើតមកលោកទៅទីនោះបានចំនួន២ដងគត់។ លោកថា ការទៅ២ដងនេះ មិនមែនជាការជិះកាត់ទេ គឺការទៅសម្ភាសន៍ផ្ទាល់ជាមួយពួកនាងៗនៅទីនោះតែម្ដង។ ចំពោះ​រឿង​ឈ្លោះ​គ្នា​ជាមួយប្រពន្ធ​កន្លង​មក​នោះ ពូចក់ បាន​ធ្វើ​ការ​សុំទោស​មហាជន​ និងសន្យា​ថាលែងឲ្យមានលើកក្រោយទៀតហើយ៕​


Related posts

Leave a Comment