ភ័យ​ជំនួស! នាយ​ក្រឹម ត្អូញត្អែរ ពេល​ថតMVឲ្យ​ផលិត​កម្ម​ហង្ស​មាស ព្រោះតែ…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា លោក​ជួង ជី ហៅ​នាយ​កុយ ជា​តារា​កំប្លែង​ដ៏​ល្បី​មួយរូប ហើយ​ជា​ដៃគូ​ដ៏​សក្ដិសម​បំផុត​របស់ នាយ​ក្រឹម។ ​មួយ​រយៈ​ចុងក្រោយ​នេះ ​ អ្នកទាំង២ បានបង្ហាញវត្តមានសម្ដែងMVជាមួយគ្នាជាញឹកញាប់ឲ្យផលិតកម្មហង្សាមស។


ជាក់ស្ដែង កាលពីប៉ុន្មានសប្ដាហ៍មុននេះ នាយ កុយ និងនាយក្រឹម បានចូលរួមសម្ដែងក្នុងMVបទ «អរគុណ Fan» របស់កំលោះតូច លីម តិចម៉េង បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ដោយឡែក នៅថ្ងៃទី២៣ ខែតុលានេះ ទៀតសោត ពួកគេ ក៏បានសម្ដែងរួមគ្នាទៀត តែនាយក្រឹមបានត្អូញត្អែរថា ស៊ីលុយមិនឆ្ងាញ់នោះទេ។

បង្ហោះភ្ជាប់ជាមួយរូបថតសកម្មភាពសម្ដែង ជាមួយនឹងវីដេអូ នាយក្រឹម បានពោលពាក្យដូច្នេះថា «មកថតMVឲ្យហង្សមាស ដូចមិនស្រួលយកលុយម៉ានទេ? ខ្ញុំនាយក្រឹម ខ្លាចតែកំពុងជិះៗ វាឃើញពណ៌ក្រហមផ្អើល។

តើគិតម៉េច? ធ្លាក់ស្រែ ឬធ្លាក់ចូលបឹងឈូក។ នាយកុយ គិតថា បើកំពុងជិះៗ ស្រាប់តែ ក្របីវាឃើញមនុស្សច្រើន រួចវាផ្អើល លើសជាតិអាស៊ីតផង! គិតម៉េច?
និយាយរួម គឺក្របី ទាំងអស់ វាអត់ស្គាល់ នាយកុយ និងនាយក្រឹម ទេ ! ហាស់ហា»។

តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «ជូនពរ​លោកពូទាំងពីរ​ជោគជ័យ, ធ្លាប់ឮពូក្រឹមហៅពូកុយថា.កុយអើយកុយ, ដើម្បីលុយស៊ូៗមាយអាយដល, ខ្ញុំធ្លាប់ម្តងដែរស្លៀកក្បិនពណ៌ក្រហមហែ​កឋិនរួចថតនៅវាលស្រែគោដេញរត់ព្រាត,

ប្រយ័ត្នឲ្យយឲខ្ពស់លោកពូ ធ្លាក់មកដឹងតែយ៉ាប់ហើយ ចាស់ៗហើយ ធ្លាក់ដឹងតែចប់កុំចង់ស៊ីលុយការងារបែបនឹងខ្លាចណាស់លោកពូ ជូនពរលោកពូជួបតែសំណាងល្អណា, សើចផ្អើលទៀត​ហើយពូក្រឹមនិងពូកុយ​ជូនពរលោកពូថតបានដោយ​សុវត្ថិភាព​»៕


Related posts

Leave a Comment