តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេដឹងថា ជាស្ត្រីដ៏រឹងមាំម្នាក់ ដែលឆ្លងកាត់រឿងរ៉ាវជីវិតមិនសមប្រកបជាច្រើនដង តែនៅតែអាចក្រោកឈរតតាំងនឹងបញ្ហាបានជាហូរហែ ហើយនេះក៏ជាគំរូមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ។
ទោះយ៉ាងណា បញ្ហាកាលពីពេលថ្មីៗ ដោយសារតែជីវិតគូរបស់នាងជាមួយស្វាមី ឈានដល់ផ្លូវបំបែកនោះ បានធ្វើឲ្យតារាចម្រៀងរូបនេះ ហាក់ពិបាកនឹងធ្វើចិត្តបានណាស់។ តែមកដល់ពេលនេះ ពេជ្រ សូលីកា ទំនងជាធ្វើចិត្តបានហើយ។
ស្របពេលផ្លូវចិត្តហាក់ប្រសើរឡើងវិញហើយនោះ ស្រាប់តែថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនចូលទៅខំមិនក្នុងវីដេអូចាស់របស់នាង ជាមួយអតីតស្វាមីក្នុងថ្ងៃខួបកំណើតរបស់នាង នូវពាក្យស្រដៀងៗគ្នាថា «សល់ត្រឹមការចងចាំ, ឆ្នាំនេះមិនដូចឆ្នាំមុន, ចុងក្រោយសល់ត្រឹមការចងចាំ ពេលនៅស្រលាញ់អ្វីៗក៏ល្អ»។
ការចូលទៅខំមិនក្នុងវីដេអូចាស់នូវពាក្យទាំងនេះ ដូចជាដាស់ការឈឺចាប់របស់ពេជ្រ សូលីកា ឲ្យកក្រើកឡើងវិញអញ្ចឹង រហូតនាងបង្ហោះសារនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះថា «ហេតុអី ដឹងហើយ លឺហើយ ចាំបាច់ចូលទៅខមិនលើ VDO ចាស់ៗ
មករំលឹកអតីតកាលឈឺចាប់របស់ខ្ញុំទៀតធ្វើអី
“សល់ត្រឹមការចង់ចាំ” ? តើអ្នកខមិនស្គាល់ពីការឈឺចាប់អ្នកដទៃដែរទេ? VDO ខ្លះផុសយូរខែយូរឆ្នាំហើយ ខ្ញុំសុំចិត្តបងៗ ផុសហើយអោយវាហួសទៅចុះ»។ បន្ថែមលើនេះ ពេជ្រ សូលីកា បានបញ្ជាក់ក្នុងខំមិនថា «បើសិនខ្ញុំលុបបាន ខ្ញុំលុបចោលបាត់ហើយមិនចាំអោយបងៗមកខមិនទាន់ទេ តែVDO ខ្លះវាជាកាតព្វកិច្ចការងារ សុំចិត្តបងៗ»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកទឹកចិត្តពេជ្រ សូលីកា ថា «គ្រាន់ជាអតីត ពេលខ្លះវាជូរចត់ ពេលខ្លះវាក៏លាយលំនឹងភាពផ្អែមល្អែម បណ្ដោយទៅ បើកចិត្ត ទទួលយកអ្វី ដែលថ្មីៗ កុំអោយអ្នកដទៃមកមានឥទ្ធិពលលើចិត្តយើងអី ស៊ូៗអាយដល,
ពេលខ្លះធ្វើចិត្តបានហើយ តែនៅពេលដែលឃើញទៀតវាពិតជា…ស៊ូស៊ូចែការ, ឃើញហើយ យល់ហើយ គឺអូសរំលង មនុស្សមួយចំនួយមិនចេះគិតពីអារម្មណ៍គេ គិតតែអារម្មណ៍ខ្លួនឯងចង់បញ្ចេញ គឺសរសេរភ្លាមBe strong idol love u»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូចាស់នោះ ខាងក្រោមនេះទាំងអស់គ្នា ៖