សិទ្ធី នីកា​ បង្ហោះ​រូបថត​ជាមួយ​កំលោះ​ម្នាក់​នេះ​ អ្នកគាំទ្រ ទាយ​ថា លីម តិចម៉េង តែ​នាង​តប​ថា ខុស​ហើយ តាមពិត…

ក្រោយពីក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤មក, កំលោះតូច លីមតិចម៉េង បានចេញចម្រៀងចំននួន២បទរួចមកហើយនៅផលិតកម្មហង្សមាស។

បទទី១ មានចំណងជើងថា «អរគុណFan» ចេញជាប្រភេទAUDIO តែមានវីដេអូ ដូចទៅនឹងMVអញ្ចឹង។ បទនេះ មានការចូលរួមសម្ដែងពីកំពូលតារាកំប្លែងល្បីលំដាប់ប្រទេស២រូប គឺនាយក្រឹម និងនាយកុយ ព្រមទាំងវត្តមានរបស់ តារាចម្រៀងមាឌល្អិត ពេជ្រ ថៃ ម្ចាស់ពានThe Voice Kid Cambodiaរដូវកាលទី១ផងដែរ។

ដោយឡែក បទទី២ មានចំណងជើងថា «អស់ស្មោះត្រឹមកំលោះកំពង់ចាម» ចេញជាប្រភេទMV ដោយមានការចូលរួមសម្ដែងពីតារាស្រីល្បីឈ្មោះ សិទ្ធី នីកា និង តារាចម្រៀងមាឌល្អិត ពេជ្រ ថៃផងដែរ។ នៅពេលបទនេះ មិនទាន់ចេញនោះ គ្រាន់តែសកម្មភាពថតរបស់ពួកគេ ទទួលការចាប់អារម្មណ៍មិនស្ទើរនោះទេ ឡើងកក្រើកអស់បណ្ដាញសង្គមទៅហើយ។

ដោយឡែក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សិទ្ធី នីកា ដែលជាតារាស្រីដំបូងគេ ដែលបានថតMVជាមួយលីម​ តិចម៉េង នោះ បានបង្ហាញរូបថត២សន្លឹកឲ្យអ្នកគាំទ្រធ្វើការទាយថា ជាអ្នកណាគេ? មិនចាំយូរ អ្នកគាំទ្រទាយដូចៗគ្នាថា ជាកំលោះតូច លីមតិចម៉េង។

ជាការឆ្លើយតប សិទ្ធី នីកា បានបង្ហោះរូបថតជាមួយ តិចម៉េង ពេលសម្ដែងជាមួយគ្នា ហើយប្រាប់ថា «ខុស​ហើយ​ តាម​ពិត​ដៃគូ​លក់​ការ៉េម​តុក្កតា​ខ្ញុំ​សោះ​ ជួយ​គាំទ្រ​ផង​ពុក​ម៉ែ​ បងប្អូន​ ទាំង​អស់​គ្នា​»។ តាមរយៈនេះ ក្រៅពីការទាយហើយនោះ មានអ្នកគាំទ្រមួយចំនួន បានលាន់មាត់សរសើរថា «សូម​សរសើរ​ដោយ​ស្មោះ​ហង្សមាស​ ចេះ​ជ្រើសរើស​តួ​ឯក​ស្រី​ បាន​ល្អ​ណាស់​ ទាំង​សម្ដែង​ទាំង​រូប​សម្រស់»៕


Related posts

Leave a Comment