គេនៅចាំបានថា បវរកញ្ញាចក្រវាលកម្ពុជាប្រចាំឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី បន្ទាប់ពីបញ្ចប់បេសកកម្មតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួត Miss Universe 2021 នៅប្រទេសអ៊ីស្រាអែលនោះ, ម្ចាស់ម្កុដដ៏អស្ចារ្យរូបនេះ ក៏បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាផ្លូវការយ៉ាងភ្ញាក់ផ្អើល។
ក្រោយពីបើកចំហរពីទំនាក់ទំនងរបស់ខ្លួនជាសាធារណៈរួចមក គេសង្កេតឃើញថា កញ្ញា ងិន ម៉ារ៉ាឌី និងគូស្នេហ៍ ជាបុរសកូនកាត់ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា បង្ហោះនៅលើបណ្ដាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ នាងក៏បានបង្ហើបពីគម្រោងរៀបការឆាប់ៗផងដែរ។
បន្ទាប់ពីប្រកាសដំណឹងនេះ បានរយៈពេលប៉ុន្មានខែនោះ ស្រាប់តែនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ស្រាប់តែធ្លាយរូបថតប៉ុន្មានសន្លឹក បង្ហាញការភ្ជាប់ពាក្យរបស់នាង ជាមួយគូសង្សាររបស់ខ្លួននោះតែម្ដង។
គណនីហ្វេសប៊ុកមួយឈ្មោះ «Monee Make Up» បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ ងិន ម៉ារ៉ាឌី និងគូស្នេហ៍ អមដោយសារបញ្ជាក់ច្បាស់ៗថា «Idolអ្នកណាខ្លះ ? ពិធីភ្ជាប់ពាក្យរបស់បវកញ្ញាយើង Miss universe គឺប្អូនស្រី»។
តាមរយៈនេះ អ្នកគាំទ្រ បានចូលរួមអបអរសាទរព្រោងព្រាត ក្នុងនោះ ពួកគេ លើកឡើងថា «Queen ខ្ញុំរកឃើញមិត្ត100ឆ្នាំហើយ, So surprise, So much beautiful មើលឡើងអត់ស្គាល់ម៉ងបង, Congratulations Queen universe 2021 cambodia, Queen មានគូហើយ ចុះយើងហ៎»។ គួរបញ្ជាក់ថា មុនពិធីភ្ជាប់ពាក្យ១ថ្ងៃ ម្ចាស់មកុដ បង្ហោះរូបថតជាមួយគូស្នេហ៍ ហើយឆ្លៀតប្រាប់ថា «មិត្ត100ឆ្នាំ»៕