កក់ក្ដៅណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅប្រកួត MGI 2022 មានអ្នកស្កាត់ទៅគាំទ្រដល់មុខឆាកនៅឥណ្ឌូនេស៊ី

ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងការប្រកួតឈុតតំណាងជាតិនោះ បវរកញ្ញាតំណាងឱ្យកម្ពុជាយើង បានបង្ហាញ ឈុតកាហ្វេក្រុងសែនមនោរម្យភូមិភាគឥសាន្ត បានយ៉ាងល្អ ទទួលបានការសរសើរជាច្រើន។


ដោយឡែក កាលពីរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ដល់វគ្គប្រកួបឋម Miss Grand International 2022 នោះ, បេក្ខភាព Miss Grand មកពីបណ្តា​ប្រទេស​នានា ​បានដើរបង្ហាញ​ម៉ូដ​ឈុតកីឡា ​និង ​Evening Gown ​យ៉ាងទាក់ភ្នែកខ្លាំងណាស់។

នៅពេលនោះ, បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏នៅ​តែធ្វើបានល្អ ក្នុងឈុត ​Evening Gown ​ពណ៌ទឹកមាស រំលេច​នូវក្បូរក្បាច់ច្នៃប៉ាក់​ឌិនម៉ូដគោមផ្កាចន្ទន៍ និង កួរស្រូវបញ្ជូលគ្នា ដែល​ជា​រប​ស់​​ខ្មែរ​ស្អាត​ប្រណីត។

ឈុតដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានគ្រងក្នុងវគ្គប្រកួតបឋមនេះ ជាការច្នៃម៉ូដ និង ដេរដោយ​ជាង ​និង ​ហាងល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជាគឺ ​ហាង Sophol ​Tailor and imiracle.us buy proscar F​ashion។ ​លើសពីនោះ ​ឈុតដ៏សម្រិត​សម្រាំង​នេះ ក៏មានការ​ចូលរួមចំណែក​ពីម្ចាស់ហាង​សម្អាងការ ​ណុប ដានេ ​សំអាងការ ​ដែលជាប្អូនរបស់ពិធីការិនី ណាក់ ស្រីណា ផងដែរ។

នៅពេលនេះ បវរកញ្ញាតំណាងឱ្យកម្ពុជា ហាក់លេចធ្លោខ្លាំង និង ទទួលបានការផ្តល់កម្លាំងចិត្តជាច្រើនពីសំណាក់មហាជន ដែលមកដល់ពេលនេះ ម្នាក់ៗកំពុងតែសម្រុក Vote ឱ្យនាងបានឈានទៅដល់វគ្គ Top 10 ដោយស្វ័យប្រវត្តិ។

ជាងនេះទៅទៀតអ្វីដែលកាន់តែកក់ក្តៅ កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកគាំទ្រ និង មិត្តភក្តិនៅប្រទេសកម្ពុជា បានធ្វើដំណើរទៅគាំទ្ររូបនាងដល់ឆាកប្រកួតនៅឯប្រទេសឥណ្ឌូនេស៊ី ដោយក្នុងនោះគេឃើញ អ្នកទៅផ្ដល់កម្លាំងចិត្ត រួមមានតារាប្រុស Ly Bear និង ម្ចាស់សម្អាងការ ណុប ដាណេ ដែលជាប្អូនរបស់តារាស្រី​ ណាក់ ស្រីណា ទៀតផង៕

Related posts

Leave a Comment