ពេជ្រ សោភា ពោលអាណិត សុតធីតា កាលគ្រាប្រឡងឆ្នាំមុន

មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាសុទ្ធតែបានជ្រាបហើយពី Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា ជាបវរកញ្ញាមួយរូបទទួលបានការចាប់អារម្មណ៍ស្រឡាញ់គាំទ្រខ្លាំង ព្រោះនាងជានារីមួយរូបដ៏លេចធ្លោក្នុងចិត្តមហាជនអ្នកគាំទ្រយុវវ័យគ្រប់គ្នា ទាំងរូបសម្រស់ អត្តចរិតសុខភាពគួរឱ្យស្រឡាញ់ ចំណេះដឹង និងសមត្ថភាពរបស់នាងក្នុងវិស័យបវរកញ្ញា។

ពិតណាស់ ចំពោះ បវរកញ្ញារូបនេះ ទទួលបានការចាប់អារម្មណ៍ និង ក្ដីស្រឡាញ់ខ្លាំងពីមហាជន អំឡុងពេលកញ្ញាតំណាងប្រទេសទៅចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Grand International ២០២១ ដែលនាងបង្ហាញការប្រឹងប្រែងតស៊ូខ្លាំងពេលប្រកួតរហូតទទួលបានលទ្ធផលមួយដ៏ល្អលើកមុខមាត់ប្រទេសនោះ។

ដោយឡែក ក្រឡេកទៅមើលបណ្ដាញសង្គមអ៊ីនស្តាក្រាមតារាចម្រៀង ពេជ្រ សោភា វិញ ស្រាប់តែអ្នកនាងបង្ហាញចិត្តនឹករឮក និងក្ដីអាណិតដល់ Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា កាលគ្រាប្រឡង MGI ២០២១ ដែលកាលនោះនាងក៏ប្រឹងប្រែងខ្លាំងដែរ លះបង់ទាំងកម្លាំងចិត្តកម្លាំងកាយ ប្រឹងទាំងឈឺទាំងជានោះ។

ក្នុងនោះ អ្នកនាង ពេជ្រ សោភា បានបង្ហោះវីដេអូសកម្មភាពរបស់ សុតធីតា ប្រកួត MGI ២០២១ ដោយភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «និយាយចេញពីចិត្តខ្ញុំនៅតែអាណិតគាត់ កាលទៅប្រឡងជើងឈាមអស់ហើយ ខំណាស់ ទៅប្រឡងទាំងឈឺ តែគ្រាន់អីឈឺជាងថ្ងៃចុងក្រោយទៀតទេ»៕

Related posts

Leave a Comment