ស្ងាត់ៗ! Mark-Kim ដឹកដៃគ្នាទៅមើលផ្ទះក្នុងក្ដីស្រមៃ ត្រៀមទុករស់នៅក្រោយរៀបការ

បើនិយាយពីគូស្នេហ៍តារាប្រុសស្រី Mark Prin និង Kimberley មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថាអ្នកទាំងពីរជាគូស្នេហ៍សក្ដិសម ព្រោះតែមានមុខមាត់ស្រស់ស្អាត និងសង្ហា ហើយថែមទាំងជាតារាល្បីមានប្រជាប្រិយភាពដូចគ្នា។

ក្រោយប្រកាសដំណឹងត្រៀមចូលរោងការនៅចុងឆ្នាំ ២០២៣ គេសង្កេតឃើញថាគូស្នេហ៍ Mark-Kim ហាក់បណ្ដើរគ្នាទៅណាមកណាជាញឹកញាប់ ហើយតែងបង្កើតពេលវេលាផ្អែមល្ហែម និងអនុស្សាវរីយ៍ល្អៗជាមួយគ្នាជារឿយៗ។

ស្របពេលនិយាយដល់គម្រោងរៀបការ Mark ក៏ធ្លាប់បានទម្លាយឱ្យដឹងដែរថា៖ «លោកបានយកលុយសន្សំរួមគ្នាជាមួយ Kim ជាង ៥០ លានបាត (ប្រមាណ ១ លាន ៣ សែនដុល្លារ) ដើម្បីសាងសង់ផ្ទះក្នុងក្ដីស្រម៉ៃរួមគ្នា ហើយសង្ឃឹមថាផ្ទះនេះនឹងរួចរាល់មុនពេលរៀបការ»។

ស្រាប់តែថ្មីៗនេះ គេបានរកឃើញថា ផ្ទះដែល Mark ធ្លាប់ទម្លាយពីគម្រោងសាងសង់បានលេចចេញជារូបរាងជាបណ្ដើរៗហើយ ដោយមិនដឹងថាលោក និង Kim សំងំសាងសង់តាំងពីពេលណាឡើយ តែគេដឹងថាផ្ទះរបស់អ្នកទាំងពីរជាផ្ទះវីឡាប្រណីត មានទំហំធំស្កឹមស្កៃ ដោយយោងតាមសារ និងរូបភាពដែល Kimberley បង្ហោះនៅលើគណនី IG ថា៖ «Check Check Dream Home in Progress»៕

Related posts

Leave a Comment