ហ៊ិន ច័ន្ទនីរ័ត្ន ថតកៀកកិតជាមួយ ខាយ រួចនិយាយពាក្យឱ្យអ្នកគាំទ្រមិនស្រណុកចិត្ត

ម្ចាស់បទ «Mascara ទឹកភ្នែក» គឺអ្នកកំលោះរូបរាងខ្ពស់សង្ហា ខាយ និង ពិធីការិនីសម្បូរដោយប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន កំពុងធ្វើឱ្យអ្នកគាំទ្រញញឹមញញែមបិទមាត់សឹងមិនជិត ក្រោយឃើញសកម្មភាពអ្នកទាំងពីរស្និទ្ធស្នាលគ្នាប្លែកខុសធម្មតា។

ការចាប់អារម្មណ៍របស់មហាជនបានកើតឡើងបន្ទាប់ពីតារាស្រីសាច់សខ្ចីដូចបណ្ដូលចេក ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះរូបថតកៀកកិតនឹងប្រុសស្អាត ខាយ ប៉ុន្មានប៉ុស្ដិ៍បង្ហោះលើបណ្ដាញសង្គម ដែលក្នុងនោះ ហ៊ិន ច័ន្ទនីរ័ត្ន ថែមទាំងបានសរសេរ Caption យ៉ាងទាក់ទាញទៀតថា ៖ «ទឹកភ្នែក លែងដក់លើ Mascara ទៀតហើយ ម្ចាស់បទមកជូតឱ្យផ្ទាល់ KAI»។

ដ្បិតថាសកម្មភាព ក៏ដូចជាពាក្យសម្ដីដែលស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះលើហ្វេសប៊ុកនោះគ្រាន់តែជាការលេងសើចក្នុងនាមជាអ្នកសិល្បៈដូចគ្នាក៏ពិតមែន ប៉ុន្ដែក្នុងនោះគេឃើញមានមិត្តភក្ដិក្នុងចង្កោមសិល្បៈជាច្រើនបានចូលបញ្ចេញយោបល់ចំអន់ នីរ័ត្ន ហើយលើសពីនេះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាលើកឡើងថា ពួកគេទាំងពីរពិតជាសមគ្នាខ្លាំងថែមទៀតផង៕

Related posts

Leave a Comment