រំភើបណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia ដំបូងក្លាយជាជ័យលាភីរងទី ៥ របស់ MGI 2022

រយៈពេលប្រមាណជាង ២ ម៉ោង នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យមហាជនជាច្រើនប្រទេសកំពុងតែអង្គុយមិនជាប់កៅអី បន្ទាប់ពីការប្រកាសលទ្ធផលបានឈានមកដល់ Top 5 នោះ។

យ៉ាងណាមិញ បន្ទាប់ពីប្រកាស Top 5 ពីកម្មវិធីក៏បានរកឃើញម្ចាស់ជ័យលាភីផងដែរនៅមុននេះ គឺបានទៅស្រីស្អាតប្រទេស Brazil។

ក្នុងនោះ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជារំភើបចិត្ខខ្លាំងនោះ ទោះ Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចឈានចូល Top 5 នៅក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand Internationa ក្តី តែកញ្ញាបានសាងប្រវត្តិសាស្ត្រដល់កម្ពុជា ដោយបានជាប់ Top 10 ដោយសមត្ថភាព និង បានគ្រងជ័យលាភីរងទី ៥ ជូនកម្ពុជា និង អ្នកគាំទ្រយ៉ាងអស្ចារ្យផងដែរ។

លទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឱ្យប្រជាជនកម្ពុជា និង អ្នកគាំទ្រ Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានមោទកភាពលើរូបនាងយ៉ាងខ្លាំង៕

Related posts

Leave a Comment