ក្រោយពីឆ្លងកាត់ប្រកួតយ៉ាងស្វិតស្វាញរយៈពេលមួយខែពេញនៅ កោះបាលី និង ទីក្រុង ចាកាតា ប្រទេសឥណ្ឌូនស៊ីមក នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ នេះកម្មវិធី Miss Grand International 2022 ក៏ឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រហើយក្នុងការស្វែងរកម្ចាស់មកុដថ្មីបន្ទាប់ពីបវរកញ្ញាប្រទេសវៀតណាមដែលបានគ្រងមកុដនាឆ្នាំកន្លងទៅ។
ឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ សម្រាប់រាត្រីគ្រងមកុដនេះ កម្មវិធី Miss Grand International ក៏បានរកឃើញហើយ នូវជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ ២០២២ ហើយ ដោយក្នុងនោះ ម្ចាស់មកុដគឺបានទៅលើ Miss Grand មកពីប្រទេស ប្រេស៊ីល ដែលនាងជាបវរកញ្ញាទទួលមកុដ បន្ទាប់ពីប្រទេសវៀតណាមដែលជាម្ចាស់មកុដឆ្នាំ ២០២១ ។
ដោយឡែក សម្រាប់ជ័យលាភីលំដាប់រងទី ១ គឺបានទៅលើ Miss Grand ថៃ រងទី ២ Miss Grand ឥណ្ឌូនេស៊ី រងទី ៣ បានទៅលើ Miss Grand វេនេហ្សូអេឡា និង រងទី ៤ បានទៅលើ Miss Grand ឆែករីផាប់លិក ។
ទន្ទឹងរកឃើញតំណែងជាម្ចាស់មកុដនាឆ្នាំ ២០២២ នេះហើយ គេឃើញមានអ្នកគាំទ្រជុំវិញពិភពលោកបានចូលបញ្ចេញមតិសម្ដែងការអបអរសាទរដល់បវរកញ្ញាប្រទេសប្រេស៊ីល យ៉ាងច្រើន៕