មិត្តពិត! ឮឈ្មោះ វត្តី ប្រកាសចូល Top ភ្លាម Miss Grand មីយ៉ាន់ម៉ា រំភើបលោតអរកខិបកខុបលើឆាក

កាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ Miss Grand International 2022 បានឈានដល់ទីបញ្ចប់ បន្ទាប់ពីបានរកឃើញម្ចាស់មកុដឆ្នាំនេះ ដោយបានទៅលើនាង Isabella Menin អាយុ ២៦ ឆ្នាំ មកពីប្រទេស Brazil។

យ៉ាងណាមិញ ក្នុងដំណើរកាលប្រកួតនារាត្រីកន្លងទៅនេះ មហាជនកម្ពុជាបានដឹងមកហើយពីបេក្ខភាពកម្ពុជា ដែលតំណាងដោយកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយកញ្ញាបានបំបែកប្រវត្តិសាស្ត្រកម្ពុជាក្នុងកម្មវិធី Miss Grand International នេះ បានចូលដល់ Top 20 និង Top 10 នាក់ ចុងក្រោយដោយប្រើសមត្ថភាព ដែលបានធ្វើឱ្យមហាជនកម្ពុជារំភើបចិត្ត និង សរសើរដល់រូបនាងយ៉ាងច្រើន។

ជាមួយគ្នានឹងការទទួលបានជោគជ័យរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះដែរ បើយើងងាកទៅមើលមិត្តសម្លាញ់របស់នាងគឺកញ្ញា មីមី Miss Grand ប្រទេសមីយ៉ាន់ម៉ាដែលតែងតែនៅកៀកគ្នានោះ បានសម្តែងក្តីត្រែកអរកខិបកខុបយ៉ាងខ្លាំង។ ពិតណាស់ តាមរយៈវីដេអូខ្លីមួយបានបង្ហាញពីកញ្ញា មីមី បានត្រែកអរ និង រំភើបចិត្តខ្លាំងដល់ថ្នាក់លោតតន្ទ្រាំជើងនៅលើឆាកភ្លាមៗ ពេលពិធីករបានប្រកាសឈ្មោះកម្ពុជាបានចូល Top នោះ។

ក្នុងវីដេអូនោះ មិនត្រឹមមានតែកញ្ញា មីមី បវរកញ្ញាប្រទេសមីយ៉ាន់ម៉ាទេ សូម្បីតែបវរកញ្ញាប្រទេសថៃ គឺនាង Engfa និង បវរកញ្ញាប្រទេជប៉ុន រួមទាំងបវរកញ្ញាជាច្រើនប្រទេសទៀត ក៏បានសម្តែងការអបអរ និង រំភើបចិត្តដល់បវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គួរឱ្យចាប់អារម្មណ៍ផងដែរ ពេលប្រកាសចូល Top នោះ៕

Related posts

Leave a Comment