មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី សាច់ខ្ចី វ័យក្មេង លេងខ្លួនមិនកំណាញ់ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បានធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាបន្តបន្ទាប់ទៅលើជីវិតឯកជនរបស់នាង ពិសេសពាក់ព័ន្ធនឹងរឿងស្នេហានេះតែម្ដង។
ការចាប់អារម្មណ៍នេះ ដោយសារតែស្រីស្អាត អៀ ម៉េងលិ បែកពីសង្សារ ជានិស្សិត ដែលបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌា បានមួយរយៈ ក៏បង្ហាញមុខសង្សារថ្មី។ ក្រោយបង្ហាញមុខសង្សារថ្មី មួយរយៈ ស្រាប់តែនាងលេចវត្តមានថត ច្រៀងយ៉ាងសប្បាយជាមួយនាយចឺម ដែលជាសង្សារចាស់នោះ។
ទោះយ៉ាងណាការបង្ហាញមុខជាមួយនាយចឺមនេះ មិនមែនជាការវិលរកស្នេហ៍ចាស់នោះទេ គ្រាន់តែពួកគេ មានការងារត្រូវធ្វើជាមួយគ្នាប៉ុណ្ណោះ។ អ្វីដែលច្បាស់នោះ អៀ ម៉េងលិ កំពុងមានទំនាក់ទំនងជាមួយសង្សារថ្មី ដែលនាងទើបបង្ហាញមុខកាលពីពេលថ្មីៗកន្លងទៅនេះឯង។
បុរសរូបនោះ មើលទៅមិនត្រឹមតែខ្ពស់សង្ហា នោះទេ ថែមទាំងសម្បូរលុយទៀងផង។ តែ អៀ ម៉េងលិ បែរជាបង្ហោះសារថា «ក្តីស្រលាញ់ពិតប្រាកដមិនមែនត្រូវការមានលុយហ៊ឺហា នោះទេ សូមត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃ អោយគ្នាទៅវិញទៅមកទៅគ្រប់គ្រាន់ហើយRoyce Hy»។
អ្វីកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រទៀតនោះ ស្រាប់តែថ្មីៗនេះ តារាចម្រៀង នី រតនា បានបង្ហោះរូបថតជាមួយ អៀ ម៉េងលិ និងសង្សារ ហើយបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេថា «ប្អូនប្រុស និងប្អូនថ្ល»។
ទោះយ៉ាងណា នី រតនា មិនបានបញ្ជាក់ឡើយថា សង្សាររបស់អៀ ម៉េងលិ នេះ ជាប្អូនបង្កើតរបស់លោក ឬយ៉ាងណាឡើយ។ តែអ្នកលេងបណ្ដាញសង្គមទីកតុក បែរជាចាប់អារម្មណ៍ថា មុខរបស់បុរសម្នាក់នេះ បែរជាស្រដៀងភរិយា តារាចម្រៀង នី រតនា ទៅវិញ៕ ដើម្បីជ្រាបច្បាស់សូមមើលរូបថត និងទស្សនាវីដេអូខាងក្រោមនេះ ៖