ឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ, កម្មវិធី Miss Grand Internationalបានរកឃើញម្ចាស់ជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ ២០២២ ហើយកាលពីរាត្រីថ្ងៃទី២៥ ខែតុលា ដោយបានទៅលើ Miss Grand មកពីប្រទេសប្រេស៊ីល។
បេក្ខភាពបវរកញ្ញាតំណាងឲ្យប្រទេសប្រេស៊ីកញ្ញា Isabella Menin បានមកុដថ្មីនេះ បន្ទាប់ពីបវរកញ្ញាប្រទេសវៀតណាម ដែលបានគ្រងវា កាលពីឆ្នាំកន្លងទៅ។ ដោយឡែកជ័យលាភីលំដាប់រងទី១ឬ𝟭𝘀𝘁 𝗥𝘂𝗻𝗻𝗲𝗿 𝗨𝗽 គឺបានទៅលើ Miss Grand ថៃ រងទី ២ឬ𝟮𝗻𝗱 𝗥𝘂𝗻𝗻𝗲𝗿-𝘂𝗽បានទៅលើ Miss Grand ឥណ្ឌូនេស៊ី រងទី ៣ឬ𝟯𝗿𝗱 𝗥𝘂𝗻𝗻𝗲𝗿-𝘂𝗽 បានទៅលើ Miss Grand វេនេហ្សូអេឡា និង រងទី ៤ ឬ𝟰𝘁𝗵 𝗥𝘂𝗻𝗻𝗲𝗿-𝘂𝗽 បានទៅលើ Miss Grand ឆែករីផាប់លិក។
ងាកមកចាប់អារម្មណ៍IG កម្មវិធី Miss Grand International កាលពីសប្ដាហ៍កន្លងទៅ មានចំនួនអ្នកតាមដាន ឬFollowរហូតដល់ទៅ ៦.៥ លាននាក់។ ទោះយ៉ាងណា ក្រោយពីកម្មវិធីនេះ បានបញ្ចប់ ដោយរកឃើញម្ចាស់ម្កុក សម្រាប់តែចំនួនអ្នកFollowសល់ត្រឹម ៤.៥ លាននាក់ប៉ុណ្ណោះគិតត្រឹមរសៀលថ្ងៃទី២៦ ខែតុលានេះ។
ការធ្លាក់ចុះចំនួនអ្នកតាមដានយ៉ាងគំហុកយ៉ាងនេះ ត្រូវបានគេគិតថា មកពីការUnfollowពីអ្នកគាំទ្របណ្ដាប្រទេសផ្សេងៗ ក្នុងនោះអ្នកUnfollowច្រើនជាងគេ អាចមកពីមហាជនប្រទេសវៀតណាម និង ហ្វីលីពីន ដោយសារពួកគេមិនពេញចិត្តខ្លាំងចំពោះលទ្ធផលដែលបវរកញ្ញាតំណាងឱ្យប្រទេសពួកគេទទួលបាន។
ទោះយ៉ាងណា អ្វីដែលកាន់តែច្បាស់ជាងនេះទៅទៀតនោះ លោក Nawat ដែលជាស្ថាបនិកកម្មវិធីនេះ បានចេញបង្ហោះសារបញ្ជាក់យ៉ាងច្បាស់ថា ៖ «ខ្ញុំបានពិនិត្យគណនីអ៊ីស្តាក្រាម MIG រួចរាល់ហើយ ភាគច្រើនអ្នកដែលចុច Unfollow គឺអ្នកគាំទ្រប្រទេសវៀតណាម។ អរគុណដែលចុច Unfollow យើងនៅតែគោរព និង ផ្តល់ភាពយុត្តិធម៌ចំពោះគ្រប់គ្នា និង បណ្ដាប្រទេសផ្សេងៗ»៕
គួរបញ្ជាក់ថា បេក្ខភាពបវរកញ្ញាតំណាងប្រទេសវៀតណាម ឆ្នាំនេះ បានជាប់ត្រឹមTop 20ប៉ុណ្ណោះ ខណៈឆ្នាំ២០២១ បេក្ខភាពបវរកញ្ញាតំណាងឲ្យប្រទេសនេះ អាចដណ្ដើមជ័យលាភីក្លាយជាម្ចាស់ម្កុដឲ្យប្រទេសរបស់ខ្លួននោះ៕