ក្រោយពីស្វែងយល់ចិត្តគ្នាមួយរយៈ, កញ្ញា តេង ដាណា ហៅ អាម៉ី និង លោកសម្បត្តិ មធូរ៉ា ហៅ Kelvin បានសម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយធ្វើឡើងលក្ខណៈគ្រួសារ។
ទោះពិធីនេះ ធ្វើឡើងលក្ខណៈគ្រួសារពិតមែន តែ អ្វី ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ គ្រាន់តែថ្លៃបណ្ដាការ រហូតទៅដល់៩៩៩៩៩ដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០រៀល (បួនរយលានរៀល) និងចិញ្ចៀនពេជ្រ ២ម៉ឺនដុល្លារឯណោះ។
ក្រោយពេលភ្ជាប់ពាក្យរួចឃើញថា ពួកគេកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទ្វេដង ហើយក៏ឧស្សាហ៍បង្ហាញឲ្យគេឃើញតាមបណ្ដាញសង្គមផងដែរ ជាហេតុធ្វើឲ្យអ្នកគាំទ្រ តែងតែសរសើរពួកគេជារឿយៗចំពោះចំណងស្នេហ៍មួយនេះ។
ក្រោយមក ពួកគេ បានបង្ហើបពីការចូលរោងការ ដោយ អ្នកនាង តេង ដាណា បានបង្ហោះរូបថត១សន្លឹកកាលពីពាក់កណ្ដាលខែតុលា ហើយបង្ហាញអារម្មណ៍ថា «ជិតដល់ថ្ងៃការហើយរំភើប»។
ដោយឡែក លោក Kelvin បង្ហោះរូបថត១សន្លឹក ជាមួយគូដណ្ដឹង ហើយប្រាប់ពីពេលវេលាចូលរោងការថា «ចូលរោងការខែក្រោយហើយបងប្អូន ដូចភ័យៗមិចទេ គ្នានៅកំលោះហ៎»។
បន្ថែមលើនេះ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ អាម៉ី ត្រូវជាប្អូនស្រីរបស់អាជី បានបង្ហោះរូបថតPre-Wedding សន្លឹក ហើយបញ្ជាក់ថា «សកម្មភាពថ្ងៃថត Pre-Wedding វល់សាហាវណាស់ ឃើញរូបគេស្អាតៗក៏ចង់ទៅថតដែរ! មានណាលោកអើយ!!ចង់យំ ថតដល់ម៉ោង11យប់អីចឹងហ៎ា អ្នកដឹងបានដឹង»។
តាមរយៈនេះ អ្នកគាំទ្រ បានជូនពរឲ្យពួកគេជួបតែសេចក្ដីសុខ និងស្រឡាញ់គ្នាដល់ចាស់កោងខ្នង ក្នុងនោះអ្នកខ្លះឃើញខាងប្រុសស្គមពេក ក៏លាន់មាត់ថា «ខាងប្រុស ដូចស្គមពេកហើយ»៕ សូមទស្សនាវីដេអូ ថត Pre-Weddingខាងក្រោមនេះ ៖