ឈុតលេចធ្លោខ្លាំង លើកសម្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឱ្យផ្ទុះការចាប់អារម្មណ៍ក្នុងការប្រកួត MGI 2022

បើទោះជាកម្មវិធី Miss Grand International 2022 បានបញ្ចប់ទៅដោយរលូន និង រាជនីគ្រងមកុដបានទៅបវកញ្ញាមកពីប្រទេសប្រេស៊ីលហើយក្តី តែកម្មវិធីប្រកួតលំដាប់អន្តរជាតិខាងលើ នៅតែជាប្រធានបទក្តៅគគុកចែកចាយលើបណ្តាញសង្គមនានា។ ជាពិសេសនោះ គឺអ្នកគាំទ្រកម្ពុជាតែម្តង ដោយកាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ​ ២០២២ កន្លងទៅនេះ បវរកញ្ញាតំណាងឱ្យកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងភាពដ៏អស្ចារ្យដល់ប្រទេស ដោយនាងបានឈានចូលទៅដល់វគ្គ Top និង ទទួលបានចំណាត់ថ្នាក់លំដាប់រងទី ៥ MGI 2022 ដោយសមត្ថភាពរបស់ខ្លួនត្រលប់មកប្រទេសកម្ពុជាវិញ។

ដោយឡែក បើក្រឡេកទៅមើល Queen ពេជ្រ វត្តីសារ៉ាវឌ្ឍី រាល់គ្រប់សកម្មភាព ការបង្ហាញខ្លួនក្នុងការប្រកួតជាមួយឈុតសម្លៀកបំពាក់ ឬ រាត្រីសមោសរនានា ត្រូវបានមហាជនអ្នកទស្សនាកម្មវិធី MGI ចាប់ក្រសែភ្នែកមើលជានិច្ច។ ជាក់ស្តែង នៅឆ្នាំនេះទៀតសោតឈុតរាត្រីសមោសរជាច្រើនរបស់ MGC 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានមានការសរសើរស្ទើរតែគ្រប់ឈុតតែម្តង។

ជាការពិត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានយកឈុតផ្សេងៗគ្នាជាច្រើន ដែលមានការឧបត្ថម្ភពីសំណាក់ហាងល្បី និង ជាងកាត់ដេរល្បីៗជាច្រើននៅកម្ពុជា តែថ្ងៃនេះយើងសូមលើកយកឈុតដ៏លេចធ្លោ ៦ ឈុត ដែលមហាជនឃើញហើយសរសើរមិនដាច់ពីមាត់ ហើយឈុតទាំងនោះដែរពេលកញ្ញាគ្រងហើយគឺមានភាពស្រស់ស្អាតខ្លាំង។ ចង់ដឹងមានឈុតណាខ្លះ ទស្សនារូបភាពខាងក្រោម ៖

Related posts

Leave a Comment