ផ្ទុះការសង្ស័យ ម៉ម ពេជ្ជរិទ្ធ រួមការងារនឹងផលិតកម្មរាម ក្រោយ មាស សុខសោភា បង្ហោះដំរួយនេះ

ធ្មេចបើកៗរយៈពេលប្រមាណជាជិត ១ ឆ្នាំហើយ ដែលក្រុមចម្រៀង Small World Small ក្រុមតូច បានប្រកាសរំសាយក្រុមកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ។ ក្រោយពីការរំសាយហើយនោះ សមាជិកទាំង ៤ ក៏បានប្រកាសចាប់យកអាជីព និង ជំនាញរៀងៗខ្លួន នៅលើវិថីសិល្បៈដូចដើមផងដែរ។

ក្រឡេកទៅមើលអតីតសមាជិកវ័យក្មេងជាងគេនៅក្នុងក្រុម SWSB ក្រុមតូច លោក ម៉ម ពេជ្ជរិទ្ធ ឯនោះវិញ ក្រោយពីរំសាយក្រុមហើយនោះ លោកក៏នៅបន្តក្លាយទៅជាអ្នកចម្រៀងទោល ឯករាជ្យ ដោយកន្លងមកលោកបានចេញបទចម្រៀងជាបន្តបន្ទាប់ថែមទៀតផង។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ​ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រកំពុងផ្ទុះការសង្ស័យ ថាតារាចម្រៀង និង តន្ត្រីករវ័យក្មេង លោក ម៉ម ពេជ្ជរិទ្ធ អាចនឹងរួមការងារនឹងផលិតកម្មរាម ដែលជាទ្រនំរបស់បងប្រុសបង្កើតរបស់ខ្លួន គឺលោក ដួង វីរៈសិទ្ធ។

ដំរួយ ដែលសង្ស័យថាលោក ម៉ម ពេជ្ជរិទ្ធ អាចនឹងរួមការងារក្នុងផលិតកម្មរាម ក៏ព្រោះតែតារាចម្រៀង មាស សុខសោភា បានបង្ហោះរូបភាព និង សារអមថា ៖ «រួមកាងារជាមួយប្អូនប្រុស Picherith Morm ម៉ម ពេជ្ជរិទ្ធ ថ្ងៃនេះ! ចេញឆាប់ៗនេះ»។

យ៉ាងណា មហាជនក៏មិនទាន់ជ្រាបច្បាស់ថា តើការរួមការងារនឹងអ្នកនាង មាស សុខសោភា របស់លោក ម៉ម ពេជ្ជរិទ្ធ គឺជាការបកស្រាយចម្រៀងរួមគ្នា ឬ គ្រាន់តែជាការនិពន្ធទំនុកភ្លេងសម្រាប់តារាចម្រៀងប្រចាំផលិតកម្មរាម យ៉ាងណានោះទេ ក៏ព្រោះតែមហាជនបានដឹងថា លោក ម៉ម ពេជ្ជរិទ្ធ ក៏ជាអ្នកនិពន្ធទំនុកភ្លេង និង ទំនុកច្រៀងផងដែរ៕

Related posts

Leave a Comment