អស់ទាស់! ឈុតថ្មី ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកក្រោយបានមកុដរងទី ៥ កាចខ្លាំង ជះសម្រស់ឡើងទាក់ទាញ

កម្មវិធីប្រកួសសម្រស់ Miss Grand International 2022 បានបញ្ចប់ទៅដោយរលូន ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីស ទទួលតំណែងរាជិនីគ្រងមកុដប្រចាំឆ្នាំ ២០២២។

ងាកមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដ្បិតថាកញ្ញាមិនអាចទទួលបានជ័យលាភីលេខ ១ ក៏ពិតមែន ប៉ុន្ដែកញ្ញាឈ្នះបានមកុដ ១ ជូនប្រជាជនកម្ពុជាក្នុងតំណែងលំដាប់ជ័យលាភីរងទី ៥ Miss Grand International 2022 តាមរយៈសមត្ថភាពដ៏គួរឱ្យសរសើរធ្វើឱ្យមហាជនមានមោទកភាពលើរូបនាងជាខ្លាំង។

ក្រោយបំពេញបេសកកម្មតំណាងឱ្យកម្ពុជាចូលរួមប្រកួលលើឆាកអន្តរជាតិខាងលើ ស្រាប់តែពេលនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរំលេចខ្លួនធ្វើឱ្យអ្នកគាំទ្រជាតិ និង អន្តរជាតិស្រឡាំងកាំងនឹងសម្រស់ដ៏ទាក់ទាញរបស់នាងជាថ្មី ខណៈ MGC 2022 រូបនេះ ស្លៀកឈុតស្បៃខ្លីលើជង្គង់ ឆ្លុះចេញសាច់សខ្ចី ជាមួយម៉ូដក្បូរក្បាច់ត្បូងឌិនយ៉ាងស្រស់ទាក់ភ្នែក ស័ក្ដិសមជាមួយរូបរាងស្រឡូនរបស់នាងម៉ាច់៕

Related posts

Leave a Comment