ផ្ទុះការសរសើរ! ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ម្ចាស់មកុដ MGI 2022 ស្និទ្ធស្នាលគ្នាដូចបងប្អូន

រាត្រីគ្រងមកុដនៃកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 បានរំលងផុត ៣ ថ្ងៃទៅហើយ ប៉ុន្ដែមកទល់ពេលនេះ ប្រិយមិត្តទស្សនិកជនដែលស្រឡាញ់គាំទ្រវិស័យបវរកញ្ញានៅបង្ហាញការរំភើបចិត្តមិនទាន់បាត់ពេលនឹកដល់ការបំពេញមកុដរបស់បវរកញ្ញាជ័យលាភីលេខ ១ មកពីប្រទេសប្រេស៊ីស គឺកញ្ញា Isabella Menin អាយុ ២៦ ឆ្នាំ។

ទន្ទឹមនឹងនោះ បើងាកមកប្រជាជនកម្ពុជាក៏កំពុងអបអរសាទរ និង មានមោទកភាពជាខ្លាំងនូវការទទួលបានតំណែងលំដាប់រងទី ៥ ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។

ក្រៅពីជ័យលាភីគ្រងមកុដ អ្វីដែលអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ខ្លាំងនៅពេលនេះគឺ បវរកញ្ញាមកពីបណ្ដាប្រទេសនីមួយៗ ហាក់មានការរាក់ទាក់គ្នាយ៉ាងល្អ មិនដូចជាគូប្រកួតឡើយ។

ជាក់ស្ដែងថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូបង្ហាញភាពជិតដិតនឹងបវរកញ្ញាគ្រងមកុដ MGI 2022 កញ្ញា Isabella Menin ជាខ្លាំងប្រៀបដូចជាបងប្អូនអ៊ីចឹង ធ្វើឱ្យអ្នកគាំទ្រឃើញហើយផ្ទុះការសរសើរពីទំនាក់ទំនងពួកគេទាំងពីរជាខ្លាំង។

Related posts