ធ្លាប់ឃើញធ្វើខ្លួនសាមញ្ញៗ តែពេលតែងខ្លួនស្លៀកឈុតបែបនេះ លីម តិចម៉េង ជះភាពសង្ហាខ្លាំង

មហាជនសុទ្ធសឹងតែជា្របហើយពីប្រជាប្រិយភាពរបស់ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ដែលមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ចូលចិត្តចំពោះសមត្ថភាព ទេពកោសល្យរបស់ ម្ចាស់ជ័យលាភីរូបនេះទេ តែរូបលោកក៏បានឆក់យកបេះដូងមហាជនជាមួយនឹងអត្តចរិកឫកពារដ៏ល្អពេញដោយគុណធម៌ និង រូបសម្បត្តិគួរស្រឡាញ់ ស្នាមញញឹមស្រស់មានមន្តស្នេហ៍របស់លោក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗលង់ស្រឡាញ់រូបលោកផងដែរ។

លើសពីនេះ លីម តិចម៉េង តែងឆក់ចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រឱ្យចូលចិត្ត និង សរសើរចំពោះភាពសាមញ្ញៗរបស់លោក ទាំងការស្លៀកពាក់ ទាំងការនិយាយស្ដី និង ធ្វើឱ្យគេសើចសប្បាយគ្រប់គ្នាតាមរយៈកាយវិការកំប្លែងៗ ស្ទាយប្លែកៗគួរឱ្យស្រឡាញ់របស់លោក។

ដោយឡែក ថ្មីៗនេះ អាយដលតូច លីម តិចម៉េង បានធ្វើឱ្យមហាជនហាក់ប្លែកភ្នែកខ្លាំងជាមួយនឹងរូបសម្រស់របស់លោក ដោយធ្លាប់តែឃើញធ្វើខ្លួនបែបសាមញ្ញៗ តែក្រឡេកចាប់អារម្មណ៍រូបភាព ២ សន្លឹកដែលបង្ហោះលើហ្វេសប៊ុកផេករបស់លោក ដោយឃើញថាលោកបានធ្វើការតុបតែងខ្លួនស្លៀកពាក់ និង ធ្វើសក់យ៉ាងប្ហែកមើលទៅជះភាពសង្ហាខ្លាំង កំពុងឆក់បានបេះដូងមហាជនអ្នកគាំទ្រនារីៗមិនតិចនោះទេ។

រូបភាពពីរសន្លឹកនេះដែរ លីម តិចម៉េង បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកភ្លាម មហាជនអ្នកគាំទ្រជាច្រើនរបស់អាយតូចរូបនេះ បានធ្វើការចុច like និង Share យ៉ាងច្រើនសន្ធឹក ព្រមទាំងបានបញ្ចេញមតិសរសើរជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហារបស់លោកផងដែរ៕

Related posts

Leave a Comment