ជេស៊ីកា ចេញមុខបកស្រាយ ក្រោយអ្នកគាំទ្រសង្ស័យបង្កាត់ភ្លើងស្នេហ៍ជាមួយ នាយ ចឺម

ពិតណាស់ ថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមួយនឹង តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម និង តារាសម្តែងស្រីវ័យក្មេង កញ្ញា ជេស៊ីកា ក្រោយពីបានឃើញវីដេអូមួយលើ Tik Tok ដែលអ្នកទាំងពីរបានថតយ៉ាងស្និទ្ធស្នាលជាមួយគ្នា ស្របពេល នាយចឺម កំពុងស្ពាយឈ្មោះ Single ជាថ្មីនោះ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបានដាក់សង្ស័យថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងពិសេសជាមួយគ្នា។

ខណៈបានឃើញវីដេអូរបស់ នាយចឺម និង ជេស៊ីកា បង្ហាញភាពស្និទស្នាលបែបនេះ ឃើញថាមហាជនអ្នកគាំទ្រផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ដោយភ្ជាប់ជាមួយនឹងការសង្ស័យទៅកាន់អ្នកទាំងពីរថាអាចមានស្នេហាជាមួយគ្នា។

ដោយឡែក ក្រោយពីផ្ទុះការសង្ស័យពេញបណ្ដាញសង្គមជុំវិញរឿងរ៉ាវស្នេហារវាងអ្នកទាំងពីរមក ថ្មីៗនេះ ក៏បានឃើញ កញ្ញា ជេស៊ីកា បានធ្វើការបង្ហោះរូបភាពជាមួយ នាយចឺម ដោយភ្ជាប់ជាមួយសារនិយាយបកស្រាយយ៉ាងច្បាស់ៗប្រាប់ដល់មហាជនឱ្យដឹងថា កញ្ញា និង នាយចឺម គឺពុំមានទំនាក់ទំនងស្នេហានឹងគ្នាឡើយ។

ក្នុងនោះ ជេស៊ីកា បានសរសេររៀបរាប់ថា ៖ «មកបញ្ជាក់ថា 2 នាក់ខ្ញុំមិនបានបង្កាត់ភ្លើងស្នេហ៍នោះទេ ឈប់យល់ច្រឡំទៀតទៅបងប្អូន Jerm Singer»៕

Related posts

Leave a Comment