នៅយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញ សិល្បការិនីជើងចាស់ នួន សារី ហៅ យាយយ៉យ បានឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិក ដែលក្នុងនោះគេឃើញវត្តមាន នាយព្រែក និង តារាសម្ដែង ឈិន មុន្នីនាថ នាំគ្នាទៅជូនដំណើរដល់ព្រលានយន្តហោះ។
ដូចប្រិយមិត្តបានជ្រាបហើយពីទំនាក់ទំនងរវាង នាយព្រែក និង តារាសម្ដែងរាងតូចច្រឡឹង ឈិន មុន្នីនាថ កំពុងសេពគប់មើលចិត្តថ្លើមគ្នាជាសង្សារ ប៉ុន្ដែមើលទៅសកម្មភាពគ្រួសារទាំងសងខាង ហាក់ត្រូវរូវគ្នាខ្លាំងណាស់ ជាពិសេសគឺ យាយយ៉យ តែងបង្ហាញទង្វើពេញចិត្ត មុន្នីនាថ ចាត់ទុកដូចកូនប្រសាស្រីម្នាក់ទៅហើយ។
តួយ៉ាងនៅថ្ងៃសិល្បការិនីអាយ៉ៃជើងចាស់រូបនេះ ត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក គេឃើញ យាយយ៉យ និង ឈិន មុន្នីនាថ បង្ហាញទង្វើឱបកៀកកើយផ្ដល់ក្ដីស្រឡាញ់ដល់គ្នាដូចសាច់ឈាមបង្កើត។ លើសពីនេះ មុន្នីនាថ បានបង្ហោះសារជូនពរអនាគតម្ដាយក្មេករូបនេះឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាពថា ៖ «ជូនពរ idol ហោះហើរដោយសុវត្ថិភាព»៕