សឿ សុធារ៉ា ជាតារាសម្ដែងស្រី សាច់ចាំជើងចាស់ម្នាក់ វ័យកាន់តែច្រើន សម្រស់កាន់តែស្អាត តែមួយរយៈចុងក្រោយនេះ នាងបានជួបរឿងមិនសមប្រកបជាច្រើន ធ្វើឲ្យសម្រស់របស់នាងហាក់ធ្លាក់ចុះយ៉ាងគំហុកតែម្ដង។
ស្របពេលសម្រស់កំពុងធ្លាក់ចុះ និងជួបរឿងមិនសមប្រកបជាច្រើនហើយនោះ ស្រាប់តែពេលនេះ នាងបែរជាជួបទុក្ខធំថែមទៀត ដោយម្ដាយទទួលមរណភាព សូម្បីលុយធ្វើបុណ្យក៏គ្មានផង បានត្រឹមយំរៀបរាប់ទាំងអួលដើមកប៉ុណ្ណោះ។
តារាសម្ដែង សាវិន ហ្វីលីព នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ បានបង្ហោះវីដេអូ ធ្វើបទសម្ភាសន៍ជាមួយតារាសម្ដែងរូបនេះ ហើយដាក់Captionយ៉ាងកម្សត់ថា «សឿ សុធារ៉ា ជួបទុក្ខធំម្ដាយស្លា,,ប់យប់មិញសូម្បីលុយធ្វើបុណ្យក៏គ្មានគ្រប់គ្រាន់ ពេលនេះសល់តែសំបកខ្លួន.. »។
ក្រោយពីទទួលបានព័ត៌មាននេះ ឧកញ៉ា ខេមរៈ សិរីមន្ត មានក្ដីអាណិតក៏សម្រេចជួយថវិកាមួយចំនួនដល់ សឿ សុធារ៉ា ដើម្បីយកលុយធ្វើបុណ្យស,,ពម្ដាយ។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតផុសរបស់លោក សាវិន ហ្វីលីព កំពូលតារាចម្រៀងមានងារជាឧកញ៉ារូបនេះ បានប្រកាសថា «អាណិតគាត់ខ្លាំងណាស់ខ្ញុំសូមជូនថវិកា 2000$ សំរាប់គាត់ធ្វើបុណ្យជូនម្តាយគាត់សូមវិញ្ញាណខ័ណ្ឌអ៊ុំបានទៅដល់សុគតិភពកុំបីអខានឡើយ»៕