គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនចូលរោងការមួយថ្ងៃ លោក បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយដាក់Captionយ៉ាងចាក់ដោតថា «លាហើយ កញ្ញាៗវត្តភ្នំ លាហើយភាព នៅលីវ លាហើយភាព ស៊ីងក្រល ស្អែកនេះអភិជនចក់ ត្រូវចូលរោងការហើយគ្នាយើងក៏ដូចជាបងប្អូនអ្នកគាំទ្រមានពាក្យអ្វីជូនពរដល់ អេដមីនជីងចក់ទេ?»។
ដោយឡែក នៅថ្ងៃចូលរោងការនោះ Admin ជីងចក់ បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត ហើយដាក់Captionកាន់តែញាក់សាច់ថា «នារីៗ កញ្ញាៗ វត្តភ្នំមើលហើយស្រក់ទឹកភ្នែកគ្រប់ៗគ្នា សូមជូនពរគូរ ស្វាមី ភរិយាថ្មី មានសុភមង្គលល្អ សេចក្តីសុខចម្រើនស្រលាញ់គ្នាដល់ចាស់រៀងខ្លួន មានតេជៈឈ្នះអស់សត្រូវគ្រប់ទិសទី សូមបានសម្រេចជោគជ័យក្នុងជីវិត ហេងៗគ្រប់ពេលវេលា។ 11/11/2021 ហ៊ាចក់ នឹង សោរ »។
ក្រោយរៀបការហើយ គេនៅតែសង្កេតឃើញ Admin ជីងចក់ ឧស្សាហ៍និយាយពីនារីៗវត្តភ្នំទៀត តែត្រូវបានអ្នកគាំទ្រគិតថា ពាក្យសម្ដីនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ លុះពេលរូបលោកត្រូវបានភរិយាប្រកាសលែ,,ងលះ ដោយសារចា,ប់បានឆាតទៅស្រីៗ២១នាក់ដើម្បីសុំដេកនោះ ធ្វើឲ្យអ្នកគាំទ្រខ្លះ ហាក់កាន់តែមិនច្បាស់ក្នុងចិត្ត។
ទោះយ៉ាងណា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ លោកបានបង្ហោះរូបថតឈរមុខរថយន្តជាច្រើនសន្លឹក ស្រាប់តែមានការបញ្ចេញមតិយ៉ាងច្រើន ក្នុងនោះមានមតិមួយលើកឡើងថា «សួរតាមត្រង់ពូធ្លាប់ទៅវៃសិចនៅវត្តភ្នំមែនអី»។ ជាការឆ្លើយតបអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ បានឆ្លើយតាមត្រង់ថា «ពូនិយាយលេងតើ ដុតក្មេងៗ»។
ដោយឡែកថ្មីៗនេះ ក្រោយពីត្រូវជាមួយភរិយាវិញ ហើយកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខនោះ ពូចក់ ឆ្លៀតនិយាយពីរឿងស្រីនៅវត្តភ្នំទៀត ដោយលោកបញ្ជាក់ថា តាំងពីកើតមកលោកទៅទីនោះបានចំនួន២ដងគត់។ លោកថា ការទៅ២ដងនេះ មិនមែនជាការជិះកាត់ទេ គឺការទៅសម្ភាសន៍ផ្ទាល់ជាមួយពួកនាងៗនៅទីនោះតែម្ដង។ ចំពោះរឿងឈ្លោះគ្នាជាមួយប្រពន្ធកន្លងមកនោះ ពូចក់ បានធ្វើការសុំទោសមហាជន និងសន្យាថាលែងឲ្យមានលើកក្រោយទៀតហើយ។
ទោះយ៉ាងណានៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ គណនីហ្វេសប៊ុកមួយឈ្មោះ «ទេព ប៉ុន អ្នកសារព័ត៌មាន» បានទម្លាយរូបថតពូចក់ជាច្រើនសន្លឹក ហើយប្រាប់ថា «ទទួលបានព័ត៌មានបឋមថាពូចក់បាន ប្រតាយប្រតប់គ្នាក្នុង aeon 2 ជាមួយ…រហូតបែ.ក៥.ថ្នេ..រ មិនទាន់ដឹងថាមានរឿងអ្វីនោះទេ តែរឿងនេះកើតកាលពី៣ថ្ងៃមុនមកម្ល៉េះ ដោយទើបតែបែបធ្លាយរូបភាព»។
តាមរយៈរូបថតដែលបង្ហោះនេះឃើញថា រឿងនេះកើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២កន្លងទៅ ហើយប្រភពខាងលើនេះ មិនបានបញ្ជាក់ថា ពូចក់ប្រតាយប្រតប់ជាមួយអ្នកណាឡើយ។ តែតាមរយៈខំមិនត្រូវបានគេសន្និដ្ឋានថា ជាមួយភរិយា។
មិនខុសពីអ្វីដែលអ្នកខំមិនគិតនោះទេ ដោយនៅក្នុងការឡាយនាយប់ថ្ងៃទី២៨ ខែតុលានេះ ពូចក់ប្រាប់ថា ស្នាមរ,,បួសលើកន្ទុយភ្នែកនេះ ដោយសារឧប្បត្តិហេតុដើរបុ,,កឈើ។ តែនៅពាក់កណ្ដាលឡាយលោកទម្លាយរឿងបញ្ហាជាមួយភរិយា ហើយត្រូវនាងប្រើ13 Pro Maxធ្វើឲ្យលោកបែកកន្អុយភ្នែក។
ពូចក់បន្តថា លោកបានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនថាត្រូវលះបង់អីទៀត។ លោកថា បើការលះបង់របស់លោកបានមកវិញនូវសុភមង្គលលោកអត់ខ្វល់មនុស្សជុំវិញទេ, អត់ខ្វល់ពីមហាជន តែវាមិនបានមកវិញដូចការរំពឹងទុក។ អញ្ចឹងលោកមិនដឹងថាត្រូវស៊ូដើម្បីអ្វីទៀតទេ។
ងាកមកអ្នកនាង ផល្លា ភរិយារបស់លោកវិញ បានបង្ហោះសារនៅយប់ដដែលនេះ ថា «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ Good night everyone គេងហើយចា ស្អែកយកកូនboy ទៅលេងទឹកសមុទ្រ»៕