សារភាព​ហើយ! ថុល សុភិទិ​ ថា​គ្រួសារ​ខ្លួន​អត់​ប្រកាន់​មេ,ម៉ាយ​ទេ មេ,ម៉ាយ​ក៏​ស្រី តែ​ច្បាស់​១០០ភាគរយថា…(មាន​វីដេអូ)

ប្រិយមិត្តបានជ្រាបរួចមកហើយថា កំលោះតូច លីម តិចម៉េង ជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ ខណៈ ម្ចាស់បេះដូង សយ ថុល សុភិទិ គូប្រជែងដ៏ស្វិតស្វាញក្នុងកម្មវិធីនេះ។

ទោះនៅក្នុងការប្រឡងអ្នកទាំង២ជាគូប្រជែងគ្នាដ៏ស្វិតស្វាញពិតមែន តែតាមពិតពួកគេបានរាប់អានស្គាល់គ្នាជាយូរមកហើយ ទើបធ្វើឲ្យលេចចេញនូវភាព​ស្និទ្ធស្នាលជាមួយគ្នាលើសពីបេក្ខជនដទៃ រហូតដល់ហ្វេនៗខ្លះថា ពួកគេស្រឡាញ់គ្នាទៀតផង។

ប្រការ​នេះ​ហើយ​ ទើប​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​លើក​ជា​សំណួរ​ សួរ ភិទិ​ ថា ជា​ការ​ស្រឡាញ់​គ្នា​មែន ឬ​យ៉ាងណា? ​​ជា​ការ​ឆ្លើយតប ភិទិ បានបញ្ជាក់​ថា ខ្លួន និង​ តិចម៉េង ស្រឡាញ់គ្នាដូចបងប្អូនបង្កើតអញ្ចឹង រាប់ទៅស្គាល់គ្នាជិត១០ឆ្នាំហើយ។ តែបើរឿងស្នេហាអីគ្មានទេ។

ទោះយ៉ាងណា ភិទិ បានបញ្ជាក់ថា ពេលខ្លះលោក បានធ្វើជាស្រឡាញ់គ្នា ហៅគ្នាប្ដី ប្រពន្ធជាដើម្បីដើម្បីតម្រូវចិត្តអ្នកគាំទ្រ ឲ្យពួកគាត់សប្បាយចិត្តប៉ុណ្ណោះ។ តែធាតុពិតពួកខ្លួន ស្រឡាញ់ស្រីរៀងៗខ្លួន។

ជាមួយគ្នានេះ ភិទិ ក៏បានជម្រះមន្ទិលស្នេហ៍ជាមួយតារាចម្រៀង ពេជ្រ សូលិកា ផងដែរថា ពួកគេ គ្រាន់តែជាអ្នករួមការងារជាមួយគ្នាប៉ុណ្ណោះ ហើយរឿងស្នេហា លោកហ៊ាននិយាយថា មិនអាចទៅរួច។ តែគ្រួសារលោក មិនប្រកាន់អ្នកមេម៉ាយអីទេ មេម៉ាយក៏ស្រីដែរ គ្រាន់តែនៅថ្ងៃអនាគតមិនដឹងគូស្នេហ៍លោកជាអ្នកណាទេ តែច្បាស់១០០ភាគរយថា មិនមែនពេជ្រ សូលីកាទេ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment