៥ ចំណុចនេះហើយដែល តិចម៉េង អាចដណ្ដើមបេះដូងមហាជនភ្លូកទឹកភ្លូកដី

មកដល់ពេលនេះ មហាជនអ្នកតាមដានគាំទ្រកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ នៅតែមានការរំភើបចិត្ត និងបង្ហាញការអបអរសាទរខ្លាំងនៅឡើយ ចំពោះលោក លីម តិចម៉េង ដែលជាបេក្ខភាពក្នុងដួងចិត្តរបស់ពួកគេបានក្លាយជាម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មីនេះ។

ពិតណាស់ មហាជនក៏ដូចជាអ្នកគាំទ្រតាមដានកម្មវិធីប្រឡងចម្រៀងទូទាំងប្រទេសកំពុងបង្ហាញអារម្មណ៍រំភើប និងធ្វើការអបអរសាទរ ព្រមទាំងបង្ហាញការស្រឡាញ់ចិត្តយ៉ាងខ្លាំងចំពោះបេក្ខភាពរូបនេះដែលឃើញថាស័ក្តិសមបំផុតជាម្ចាស់ពានក្នុងរដូវកាលនេះ។

ចំពោះភាពជោគជ័យនេះដែរ ក៏ព្រោះតែសមត្ថភាព និងចំណុចផ្សេងៗរបស់បេក្ខភាពរូបនេះ តែងបង្ហាញមហាជនឱ្យបានឃើញគ្រប់វគ្គគ្រប់សប្ដាហ៍កន្លងមកនេះ ដោយមិនដែលធ្វើឱ្យមហាជនខកបំណងឡើយ តែងបង្ហាញនូវសមត្ថភាពបានល្អដ៏លេចធ្លោទាក់ទាញ ស័ក្តិសមជាគ្រាប់ពេជ្រនៃកម្មវិធី ព្រមទាំងជាអាយដលក្នុងក្រអៅបេះដូងអ្នកគាំទ្រស្ទើរតែទូទាំងប្រទេស។

យ៉ាងណាមិញ បើក្រឡេកចាប់អារម្មណ៍ចំពោះពាក្យពេចន៍សរសើរ ក៏ដូចជាចិត្តគំនិតអារម្មណ៍ និងបេះដូងមហាជនលើបណ្ដាញសង្គមមានចំពោះ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ រូបនេះ ហាក់ពេញដោយក្ដីអាណិតស្រឡាញ់ និងស្ងប់ស្ងែងនឹងសមត្ថភាពរបស់លោកខ្លាំង ក៏ព្រោះតែពួកគេបានមើលឃើញចំណុចល្អៗជាច្រើនក្នុងខ្លួនរបស់លោក។

ចំណុចដែលល្អៗ ដែលតែងឃើញមហាជនលើកសរសើរចំពោះ លីម តិចម៉េង មានដូចជា៖

១. មានសមត្ថភាពសំឡេងពីរោះ ពូកែដាក់មនោសញ្ចេតនា
២. មានការតស៊ូ អំណត់អត់ធ្មត់ក្នុងជីវិត
៣. មានអត្តចរិតល្អ ការនិយាយស្ដី រួសរាយ កំប្លែង និង មានសុជីវធម៌ សីលធម៌ល្អ
៤. មិនមានអំណួត ឬ ច្រណែនអ្នកដទៃ ពោលគឺមានតែក្ដីស្រឡាញ់ចំពោះមនុស្សជុំវិញខ្លួន
៥. រូបសម្បត្តិស្រស់សង្ហា ស្នាមញញឹមគួរឱ្យទាក់ទាញ៕

Related posts

Leave a Comment