ទឹម រដ្ឋា ស្លៀកឈុតកូនក្រមុំម្ដងទៀត ក្រោយរៀបការមានស្វាមីជិត ១ ឆ្នាំ

តារាសម្ដែង ទឹម រដ្ឋា បានប្ដូរឈ្មោះពីកញ្ញាក្លាយទៅជាអ្នកនាងជិត ១ ឆ្នាំហើយ ដោយតារាស្រីរូបនេះ បានរៀបការយ៉ាងអធិកអធមជាមួយស្វាមីជាជនជាតិបរទេសកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ក្រោមវត្តមានសិល្បករ សិល្បការិនីល្បីជាច្រើនចូលរួម។

ក្រោយរៀបការជិត ១ ឆ្នាំ តារាសម្ដែងរាងតូចស្រឡូន ទឹម រដ្ឋា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើរូបនាងជាថ្មី ខណៈតារាស្រីរូបនេះស្លៀកសម្លៀកបំពាក់កូនក្រមុំម្ដងទៀត រំលេចរូបសម្រស់ស្រស់សោភា សមសួនទាក់ភ្នែកជាស្រ្តីខ្មែរ ស្អាតមិនចាញ់កាលនាងស្លៀកឈុតកូនក្រមុំថ្ងៃរៀបមង្គលការពិតប្រាកដឡើយ។

ការរំលេចខ្លួនជាមួយសម្លៀកបំពាក់កូនក្រមុំលើកនេះគឺ ទឹម រដ្ឋា តុបតែងសម្រាប់ថតសម្អាងការមួយ ដែលតារាស្រីរូបនេះលើកឡើងថា នេះជាការងារថតសម្អាងការដំបូងដែលនាងទទួលថតសាជាថ្មីបន្ទាប់ពីរៀបការរួច៕

Related posts

Leave a Comment