ទើបអាយុ ៣២ ឆ្នាំ មាន សូនីតា ធ្លាប់បានទៅដើរលេង ដល់ទៅ ២៨ ប្រទេស

ពេលមានគេរំឭកដល់ឈ្មោះ រាជិនីក្រមា ទស្សនិកជនភាគច្រើនប្រាកដជានឹកឃើញតារាសម្ដែង មាន សូនីតា មិនខាន ដោយកន្លងមកនាងត្រូវបានមហាជនដាក់រហស្សនាមថា រាជិនីក្រមា រហូតតារាស្រីរូបនេះបើកហាង ផ្ទះស្រលាញ់ មានលក់សម្លៀកបំពាក់ ឬរបស់របរផ្សេងៗច្នៃពីក្រមាខ្មែរយ៉ាងស្រស់ស្អាត។

ក្រៅពីមមាញឹកលើការងារសិល្បៈ ឬមុខជំនួញផ្ទាល់ខ្លួន ជារឿយៗគេឃើញ មាន សូនីតា តែងចំណាយពេលវេលាទៅដើរលេងនៅក្រៅប្រទេសញឹកញាប់ខ្លាំងបំផុត ហើយបើតាមការបង្ហើបឱ្យដឹងពីសាមីខ្លួនផ្ទាល់ គិតត្រឹមអាយុ ៣២ ឆ្នាំនេះ មាន សូនីតា ធ្លាប់បានទៅដើរលេងចំនួន ២៨ ប្រទេសហើយ។

កន្លងមក មាន សូនីតា ក៏ធ្លាប់ទម្លាយដែរថា នាងមានចំណូលចិត្តដើរលេងនៅក្រៅប្រទេសណាស់ ដោយចង់ស្គាល់ ចង់ឃើញអ្វីដែលថ្មីៗ ប្លែកៗ ជាពិសេសនោះ នាងមានក្ដីស្រមៃ ចង់ដើរលេងប្រទេសនានាជុំវិញពិភពលោកតែម្ដង។

ដ្បិតថាមកដល់ពេលនេះ មាន សូនីតា មិនទាន់សម្រេចក្ដីស្រមៃបានមួយរយភាគរយក៏ពិតមែន ប៉ុន្ដែត្រឹមអាយុ ៣២ ឆ្នាំ សូនីតា បានធ្វើឱ្យមហាជនកោតសរសើរថា នាងជាតារាស្រីដែលមានទាំងរូបសម្រស់ និង សមត្ថភាព ជាពិសេសនៅវ័យក្មេងនៅឡើយ នាងអាចប្រើជីវិតយ៉ាងហាយសូរដែលកើតចេញពីកម្លាំងញើសឈាមផ្ទាល់ខ្លួនយ៉ាងមានន័យ៕

Related posts

Leave a Comment