ក្រោយពីអ្នកអត្ថាធិប្បាយបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បីលោក ជឿន ប៊ុកចក់ ហៅពូចក់ ឡាយវីដេអូ ទម្លាយរឿងត្រូវភរិយាប្រើទូរស័ព្ទ13 Pro Maxធ្វើឲ្យបែកចិញ្ចើមនោះ ស្រាប់តែអ្នកនាង ផល្លា តបទៅវិញឲ្យឆែកកាមេរ៉ាផ្សារមើល។
បង្ហោះភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកបង្ហាញថា «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង អំពើល្អអ្នកណាធ្វើ អ្នកហ្នឹងបាន» កាលពីរសៀលថ្ងៃទី២៩ ខែតុលា អ្នកនាង ផល្លា បានរៀបរាប់យ៉ាងវែងអន្លាយដូច្នេះថា «គួរអោយស្ងើចសរសើរណាស់ ដោយសារតែចង់ល្បីខុសរឿង FBបាត់អ្នក like បាត់អ្នក Followers សុខចិត្តមកអង្គុយឡាយអត់ចេះខ្មាស មនុស្សប្រុសអស់ថ្លៃត្រឹមនឹងហើយ ខ្ញុំសុំដើរលើផ្លូវស្ងៀមស្ងាត់ ព្រោះប្រទេសមានច្បាប់ មិនមែនមកអង្គុយឡាយដោះស្រាយបញ្ហាបានទេ !
កុំខឹងក្ដៅក្រហាយព្រោះរឿងខ្ញុំមិនសួរនាំ ឬក៏រឿងឃើញខ្ញុំសប្បាយ ព្រោះថាបានធ្វើទៅតាមច្បាប់រួចហើយ(ជីវិតផ្សេងគ្នាហើយ)គ្មានស្អីពាក់ព័ទ្ធនឹងខ្ញុំទៀត ហើយលើកក្រោយនេះខ្ញុំក៏បានផ្ដាំនៅ (អធិកាដ្ឋាននគរបាលខណ្ឌ សែនសុខ)ថា កំហុសដដែលៗ មិនចេះគ្រប់គ្រាន់(ស្រី)ដាច់ខាតលើកនេះគឺខ្ញុំមិនលើកលែងទៀតឡើយ!
កុំទម្លាប់ដើរថយក្រោយចឹង បើខ្ញុំវ៉ៃមែន ទៅសម្រួលនៅខណ្ឌធ្វើអី (នៅអ៊ីអនមានកាមេរ៉ាតាស ) ចឹងសុំរស់រៀងខ្លួន ខ្ញុំមិនបន្ទាបតម្លៃខ្លួនឯងតតាំងជាមួយមនុស្សអត់តម្លៃទេ តែបើផ្លូវច្បាប់ខ្ញុំកំដរបាន!
(យកពេលវេលាជាមួយមីអូនៗអស់នឹងទៀតទៅ) កុំយកខ្ញុំទៅឡាយនិយាយដើម្បីចង់ល្បីទៀត អូនសុខហើយបង ដោះលែងអូនទៅ អើយ(ប្រុសណា)ចរិតស្រី
ខ្ញុំច្បាស់ថា បានធ្វើល្អជាមួយអ្នកដោយ ទោះអ្នកបាន បំបែក ខ្ញុំក៏ដោយ បាបអ្នកណាសាង អ្នកនោះអ្នកទទួល ត្រឹមរីករាយរយៈពេលខ្លី តែទុក្ខព្រួយភួយជារៀងរាល់ថ្ងៃ ដោយការមិនស្មោះត្រង់! បំផ្លាញក្ដីស្រលាញ់ខ្ញុំហើយ មកបំផ្លាញកិត្តិយសខ្ញុំទៀត សុំអស់កម្មពារនឹងគ្នាត្រឹមនឹងទៅ»។
គួរបញ្ជាក់ថា នៅក្នុងការឡាយ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ពូចក់ បានបង្ហាញ ស្នាមរ,,បួសលើកន្ទុយភ្នែក ហើយប្រាប់ថា កើតឡើង ដោយសារឧប្បត្តិហេតុដើរបុ,,កឈើ។ តែនៅពាក់កណ្ដាលឡាយ លោកបានទម្លាយរឿងបញ្ហាជាមួយភរិយា ហើយត្រូវនាងប្រើ13 Pro Maxធ្វើឲ្យលោកបែកកន្ទុយភ្នែក។
ពូចក់បន្តថា លោក បានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។ លោកថា បើការលះបង់របស់លោកបានមកវិញនូវសុភមង្គលលោកអត់ខ្វល់មនុស្សជុំវិញទេ, អត់ខ្វល់ពីមហាជន តែវាមិនបានមកវិញដូចការរំពឹងទុក។ អញ្ចឹងលោកមិនដឹងថាត្រូវស៊ូដើម្បីអ្វីទៀតទេ៕