ក្រោយពីស្ងប់ស្ងាត់មួយរយៈនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែពូចក់ លេចវត្តមានឡាយវីដេអូជាថ្មី ជាមួយនឹងស្នាមរបួសលើចិញ្ចើម ហើយរៀបរាប់រឿងត្រូវភរិយាប្រើទូរស័ព្ទ វា,,យធ្វើឲ្យបែកចិញ្ចើម បង្កឲ្យមានការចាប់អារម្មណ៍ម្ដងទៀត។
នៅក្នុងការឡាយ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ពូចក់ បានបង្ហាញ ស្នាមរ,,បួសលើកន្ទុយភ្នែក ហើយប្រាប់ថា កើតឡើង ដោយសារឧប្បត្តិហេតុដើរបុ,,កឈើ។ តែនៅពាក់កណ្ដាលឡាយ លោកបានទម្លាយថា ត្រូវភរិយាប្រើ13 Pro Maxធ្វើឲ្យលោកបែកកន្ទុយភ្នែក។
ពូចក់បន្តថា លោក បានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។ លោកថា បើការលះបង់របស់លោកបានមកវិញនូវសុភមង្គលលោកអត់ខ្វល់មនុស្សជុំវិញទេ, អត់ខ្វល់ពីមហាជន តែវាមិនបានមកវិញដូចការរំពឹងទុក។ អញ្ចឹងលោកមិនដឹងថា ត្រូវស៊ូដើម្បីអ្វីទៀតទេ។
ងាកមកលោក ជំទាវ ហ៊ុន ស៊ីណាត ដែលធ្លាប់ខ្នះខ្នែងជួយអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះកន្លងមក បានចេញមុខនិយាយឥតសំចៃ ចំពោះការឡាយវីដេអូខាងលើ ធ្វើឲ្យគេរវល់តាមតាមរឿងរបស់ខ្លួនឯងនោះ។ លើសពីនេះ លោកជំទាវ ថែមទាំងផ្ដល់ពានកោតថ្មីមួយឲ្យពូចក់ថែមទៀតផង។
ចែករំលែកវីដេអូ, និយាយពីរឿងរ៉ាវពូចក់នោះ, លោកជំទាវ ហ៊ុន ស៊ីណាត បានដាក់ចំៗឥតសំចៃថា« បែកក្បាលចឹងហើយ មកអួតគេឯងអោយដឹងទៀត អត់ចេះខ្មាសគេទេអី ?បានអ្នកមើលគេមិនជួយអាណិតអី ជួយជេរថែមទៀត
សមមុខហើយក្មួយម៉ានគរគេជួយអាណិតដោយទាំងអ៊ំទៀតមានរឿងជាមួយអ្នកដទៃដោយសារក្មួយនេះគ្រាន់តែដេរ៥ ថ្នេរ បើនាងនេះដាក់មាហើយឆាប់ចប់ កុំឲ្យពិបាកដល់ញាតិតាមដានរឿងក្មួយ ពេលនោះខ្ញុំជូនពានរង្វាន់កោតថ្មីកែវពោធិសាត់ឲ្យអាស្អាតមួយ ហើយដាក់ចំណងជើងថា វិរបុរសសាច់កម្ម»៕